ក្លឹប Barcelona ដែលកំពុងព្យាយាមរក្សាចំណាត់ថ្នាក់នៅលើកំពូលតារាង La Liga កំពុងតែសម្លឹងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ទោះបីជាទើបតែនាំយក Antoine Griezmann មករួមក្រុមហើយ អនុញ្ញាតិអោយ Philippe Coutinho ទៅក្លឹប Bayern Munich ខ្ចីជើង ប៉ុន្តែក្លឹបនៅមិនទាន់ទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ។

ក្តីសង្ឃឹមផ្ទេរយកអតីតខ្សែប្រយុទ្ធ Neymar Jr ហាក់បីដូចជាក្តីសុបិន្តសែនឆ្ងាយ ដូច្នេះ Aubameyang អាចជាជម្រើសល្អបំផុតសម្រាប់ Barcelona ពិចារណានិងដាក់ការចាប់អារម្មណ៏មុនពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា២០២០ខាងមុខនេះ។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានក្លាយជាតួអង្គរកគ្រាប់បាល់ដ៏មានសារៈសំខាន់សម្រាប់ Arsenal ក្នុងរយៈពេលពីររដូវកាលចុងក្រោយ​ ប៉ុន្តែវាហាក់ដូចជាបានបង្ហាញថាក្លឹបនៅតែមិនមានទម្រង់លេងកើនឡើងគួរកត់សម្គាល់នោះទេជាពិសេសរយៈពេលថ្មីៗនេះទេ ស្របពេលសាមីខ្លួនបានបង្ហាញអារម្មណ៏នឿយណាយជាមួយក្លឹប។

ប្រភពពី Marca បានចុះផ្សាយថាកីឡាករអន្តរជាតិហ្គាបុង មានបំណងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបដិសេធបន្តកុងត្រាថ្មី ស្របពេលកិច្ចសន្យាចាស់ត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២១។

Aubameyang បានបង្ហាញទម្រង់លេងល្អបំផុតក្រោយផ្ទេរពី Dortmund ដោយរកបានគ្រាប់បាល់ ៥០គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១២គ្រាប់ក្នុង ៧៩ប្រកួតអោយ Arsenal។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង