រយៈពេល២សប្តាហ៍ហើយសម្រាប់លោក Pep Guardiola ដែលបានជួបការខកចិត្តដោយសារតែការរងបរាជ័យរបស់ក្រុម Manchester City ក្រោមស្នាដៃក្រុម Liverpool ស្របពេលដែលកីឡាកររបស់លោកទើបតែវិលត្រឡប់មកពីបំពេញការតព្វកិច្ចអន្តរជាតិ។

ការរងបរាជ័យក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Anfield បានធ្វើឲ្យក្រុម Man City ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ ដោយដេញតាមពីក្រោយក្រុមរបស់លោក Juergen Klopp ដល់ទៅ៩ពិន្ទុ ហេតុនេះ ពួកគេមិនត្រូវធ្វើឲ្យមានការភ្លាត់ស្នៀតទៀតឡើយ។

សម្ពាធដែលកំពុងតែកើនឡើង អាចនឹងវិលត្រឡប់មកនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ នៅពេលដែលក្រុមឡើងទម្រង់លេង Chelsea ធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad រួមជាមួយនឹងក្រុមកីឡាករយុវជនឆ្នើមៗរបស់ខ្លួន ក្រោយពីដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីក៦ប្រកួតជាប់គ្នា។

លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ដែលបានបញ្ចប់អាជីពក្នុងក្របខ័ណ្ឌ Premier League របស់លោក ក្នុងនាមជាកីឡាករតាមរយៈការចំណាយពេល១រដូវកាលនៅឯក្លិប Man City ទទួលបានការកោតសរសើរចំពោះរបៀបដែលលោកបានទាញយកភាពខ្លាំងពីកីឡាកររបស់លោក។

ខ្សែប្រយុទ្ធ Tammy Abraham និងខ្សែបម្រើ Mason Mount បានចំណាយពេលកាលពីរដូវកាលមុន ក្នុងនាមជាកីឡាករកម្ចី ក្នុងក្របខ័ណ្ឌលំដាប់ទី២ Championship ប៉ុន្តែ បានទទួលការកោះហៅឲ្យចូលរួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោក Lampard បានផ្តល់ឱកាសដល់ពួកគេក្នុងការបង្ហាញសមត្ថភាពក្នុងក្របខ័ណ្ឌកំពូល។

ប៉ុន្តែ ការឡើងទម្រង់លេងជាបន្តបន្ទាប់របស់ក្រុម Chelsea ចាំបាច់ត្រូវតែបង្ហាញឲ្យឃើញច្បាស់ ព្រោះរាល់ជ័យជម្នះទាំង៦លើករបស់ពួកគេ បានកើតឡើងពេលជួបជាមួយនឹងក្រុមដែលពួកគេត្រូវបានរំពឹងទុកថា នឹងឈ្នះ ហើយពួកគេបានចាញ់២លើក នៅពេលពួកគេ ជាមួយនឹងក្រុមខ្លាំងៗ ពោលគឺលើទឹកដីក្រុម Liverpool និង Manchester United៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង