គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់វ័យ៥៦ឆ្នាំ លោក​ Jose Mourinho បាននិយាយថាលោកមិនមានគម្រោងទិញកីឡាករថ្មីមកចូលរួមក្រុមនោះទេ។

លោក Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Tottenham កាលពីថ្ងៃពុធដោយមកជំនួសដំណែងលោក Mauricio Pochettino ដែលនេះជាការងារដំបូងរបស់លោកចាប់តាំងពីលោកត្រូវបានបណ្តេញចេញដោយក្លិប Manchester United កាលពី១១ខែមុន។

លោក ​Mourinho បានថ្លែងក្នុងសន្និសិទកាសែត ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុម Tottenham ថា៖​ “កីឡាករទាំងនេះ ជាកាដូរពិសេសដែលមាននៅទីនេះ។ ខ្ញុំមិនត្រូវការកីឡាករថ្មី ខ្ញុំសប្បាយចិត្តជាមួយនឹងកីឡាករដែលខ្ញុំមាន។ ដោយខ្ញុំគ្រាន់តែត្រូវការពេលវេលាដើម្បីយល់ពីពួកគេឱ្យបានប្រសើរជាងមុនដើម្បីដឹងអ្វីៗគ្រប់យ៉ាងអំពីពួកគេ។”

អ្នកអាចស្គាល់កីឡាករលុះត្រាណាតែអ្នកធ្វើការជាមួយពួកគេ។ តើប៉ុន្មានដងទៅ ដែលខ្ញុំធ្លាប់ដឹកនាំក្រុមលេងទល់នឹងពួកគេ (ក្រុម Tottenham)? ខ្ញុំស្គាល់ពួកគេច្បាស់ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ ដូច្នេះទាល់តែធ្វើការជាមួយពួកគេ។ អំណោយពិសេសសម្រាប់ខ្ញុំគឺក្រុមមួយនេះ វាពិតជាល្អណាស់៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង