លោក Jose Mourinho នឹងស្ថិតនៅចំកណ្តាលនៃការចាប់អារម្មណ៍ផ្សេងទៀត នៅពេលដែលលោកដឹកនាំក្រុម Tottenham ជាលើកទី១នៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម West Ham នៅថ្ងៃសៅរ៍។

អតីតគ្រូបង្វឹករបស់ក្លិប Chelsea និង Manchester United ត្រូវបានផ្តល់ការងារឲ្យជួយសង្គ្រោះរដូវកាលរបស់ក្រុម Spurs បន្ទាប់ពីការបណ្តេញលោក Mauricio Pochettino ចេញកាលពីថ្ងៃអង្គារ ខណៈដែលក្លិបសង្ឃឹមអាចវិលទៅកាន់តំណែងក្រុមខ្លាំងទាំង៤វិញ។

លោក Mourinho សញ្ជាតិព័រទុយហ្គាល់ មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាទម្រង់លេងដ៏អន់នៅក្រៅដីផងដែរ ខណៈដែលក្រុម Spurs មិនស្គាល់ឈ្នោះសោះក្នុងការប្រកួតក្រៅដីក្នុងក្របខ័ណ្ឌ Premier League បើគិតចាប់តាំងពីខែមករា។

ក្រុមម្ចាស់ជើងឯករងនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនមួយនេះ បានចាប់ផ្តើមយ៉ាងត្រដាបត្រដួសនៅរដូវកាលនេះ ខណៈដែលពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាង Premier League ក្រោយពីបានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកគត់ ក្នុងចំណោមការប្រកួតបើកឆាក១២លើក។

ក្រោយពីបានសាងសង់កីឡដ្ឋានថ្មីរួចរាល់ ក្រុម Tottenham កំពុងតែពឹងផ្អែកទៅលើប្រាក់ចំណេញពីការប្រកួតក្របខ័ណ្ឌ Champions League ប៉ុន្តែ ការរំពឹងទុកថា ហាក់កំពុងតែធ្លាក់ចូលក្នុងហានិភ័យ។ លោក Mourinho បានឲ្យដឹងថា៖ «ខ្ញុំមិនត្រូវការកីឡាករថ្មីឡើយ ខ្ញុំពេញចិត្តនឹងកីឡាករដែលខ្ញុំមាន ប៉ុន្តែ ខ្ញុំគ្រាន់តែត្រូវការពេលដើម្បីយល់ពីពួកគេឲ្យបានច្បាស់ជាងមុនប៉ុណ្ណោះ ពិសេសដឹងអ្វីទាំងអស់ ពីពួកគេ»៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង