ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe រកបាន ៩គ្រាប់ក្នុង ១២ប្រកួតសម្រាប់ Paris Saint-Germain នៅរដូវកាលថ្មីនេះ ប៉ុន្តែរូបគេនៅតែមិនទាន់ប្រាកដចិត្តថាខ្លួននិងមានឪកាសក្លាយជាម្ចាស់ជ័យលាភីបាល់មាស(Ballon D’or)នៅឆ្នាំ២០១៩ នេះរឺយ៉ាងណានោះទេ បន្ទាប់ពីរងរបួសនិងបានសារភាពថាខ្លួនខកខានជួយក្រុមជាច្រើនសប្តាហ៏កន្លងមកនៅរដូវ កាល ២០១៩-២០២០ នេះ។

ម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះបានចេញមុខនិយាយជាសាធារណៈនិងលើកសរសើរឈ្មោះកំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ថានិងអាចឈ្នះពានរង្វាន់ប្រកបដោយកិត្តិយសនៅឆ្នាំនេះ។

កាលពីឆ្នាំមុនកីឡាករអន្តរជាតិបារាំង Mbappe របស់ក្រុមមាន់គកបារាំងស្ថិតនៅលំដាប់ទីបួនក្នុងបញ្ជីបេក្ខភាពដែលសម្រាំងសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ និងបានឈ្នះពានរង្វាន់ Kopa Trophy ដែលបានប្រគល់ជូនកីឡាករឆ្នើមដែលមានអាយុក្រោម ២១ឆ្នាំ។

បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ក្នុងការបង្ហាញខ្លួនលីគកំពូល ២៩នៅលីគកំពូលបារាំងរដូវកាល ២០១៨-១៩ Mbappe ទើបតែបង្ហាញខ្លួនចូលរួមប្រកួតបាន ៥ដង ប៉ុណ្ណោះក្នុងរដូវកាលនេះ។Mbappe បានប្រាប់គេហទំព័រកីឡា Spiegel ថាៈ បើនិយាយជាលក្ខណៈបុគ្គលសម្រាប់កីឡាករតែមិនមែនជាក្រុមនោះគាត់(Messi)ល្អបំផុតនៅឆ្នាំនេះ។

សម្រាប់ពេលខ្លះខ្ញុំបារម្មណ៏ដែលត្រូវរង់ចាំការសម្រេចក្នុងនាមពានកិត្តយសផ្ទាល់ខ្លួន តែបើសម្រាប់ក្រុមគឺមិនមានអ្វីគួរឆ្ងល់ ហើយវាក៏បានបញ្ចប់ក្នុងលទ្ធផលឈ្នះចាញ់ជារឿងធម្មតា។