នៅក្នុងបទសម្ភាសន៍មួយជាមួយ UEFA ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Antoine Griezmann បានសារភាពថា: យើងបានទទួលទានអាហារពេលល្ងាចជាមួយគ្នារួចហើយរវាងខ្ញុំ Messi និង Suarez ទំនាក់ទំនងរបស់យើងអាចប្រសើរឡើងតែតាមពេលវេលាប៉ុណ្ណោះ។

ខ្ញុំពិតជាខ្មាស់អៀន ហើយខ្ញុំមិនទាន់មានអារម្មណ៍កក់ក្តៅ ក្នុងការនិយាយពាក្យនេះទៅកាន់អ្នកគាំទ្រ និងមនុស្សដទៃទៀតទេ។ ការពិតខ្ញុំមិនមែនជាអ្នកដែលចាប់ផ្តើមទេ ប៉ុន្តែ Suarez និង Messi ពួកយើងចាប់ផ្តើមរៀនពីគ្នាទោវិញទៅមកដើម្បីអនុវត្តន៏ទម្រង់លេងនៅលើទីលានអោយមានភាពស៊ីសង្វាក់ជាងនេះថែម ១កំរិតទៀត។

Griezmann បន្ថែមថាៈ មានភាពស្រដៀងគ្នាមួយចំនួនរវាងក្លឹប Barcelona និងអតីតក្លឹប Real Sociedad ព្រោះក្រុមទាំងពីរមិនមើលលើកម្ពស់របស់យើងរឺយល់ថា អ្នកណារត់លឿនឬអត់ទេ។

រឿងតែមួយគត់ដែលសំខាន់គឺទេពកោសល្យរបស់អ្នក អាចធ្វើបានជាមួយបាល់នៅនឹងជើងរបស់អ្នក។ ខ្ញុំជឿថាវាល្អសម្រាប់ខ្ញុំដែលខ្ញុំបានចាប់ផ្តើមនៅទីនោះ។ ខ្ញុំរៀនបានច្រើនអំពីការគ្រប់គ្រងបាល់ពីសំណាក់គូបដិបក្សនិងការវាយលុក។

ប្រភព៖ sport-english