អ្នកចាត់ការទូទៅថ្មីក្រុម Tottenham លោក Jose Mourinho បានច្រានចោលពត៌មានដែលថារូបលោកបានព្យាយាមចរចារនាំយកអតីតកូនក្រុមកីឡាករ Zlatan Ibrahimovic វិលត្រលប់មកលេងនៅក្របខណ្ឌ Premier League វិញ។
ខណៈខ្សែប្រយុទ្ធចាស់វស្សា និងសម្បូរណ៏ទៅដោយបទពិសោធន៏សញ្ជាតិស៊ុយអ៊ែតវ័យ ៣៨ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយនឹងការផ្លាស់មកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ខាងជើង បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho ត្រូវបានប្រកាសចូលកាន់តំណែង ជំនួសអតីតអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថារវាងលោក Mourinho និង Ibrahimovic ធ្លាប់ធ្វើការរួមគ្នានៅក្លឹប Inter Milan អំឡុងរដូវកាល ២០០៨-២០០៩ មុនពេលរួមរស់ជាមួយគ្នាសារជាថ្មីជាមួយ Manchester United ក្នុងឆ្នាំ២០១៦ មុនពេលរូបគេផ្លាស់ទៅលេងនៅលីកកំពូលសហរដ្ឋអាមេរិកជាមួយក្លឹប LA Galaxy។
ថ្លែងប្រាប់បណ្តាញសារពត៌មានមុនការប្រកួតក្របខ័ណ្ឌ Champions League លើកដំបូងរបស់លោក ជាមួយក្រុម Olympiacos កាលពីថ្ងៃអង្គារលោក Mourinho បានបញ្ជាក់ដូច្នេះថាៈ ខ្ញុំមានទំនាក់ទំនងជាច្រើនជាមួយ គាត់(Ibrahimovic)។ គាត់គឺជាខ្សែប្រយុទ្ធដ៏គួរអោយចាប់អារម្មណ៏បំផុត តែការពិតបច្ចុប្បន្នក្រុមរបស់យើងមានកីឡាករលំដាប់ពិភពលោក ២ទៅ៣ នាក់រួចទៅហើយ ដែលក្នុងនោះរួមមាន Harry Kane ផងដែរនោះ។
មាន់ខ្នាយមាស Spurs មាន ៥ពិន្ទុនៅពីក្រោយក្រុមលេខ ១ ក្នុងពូល B គឺ Bayern Munich ប៉ុន្តែអាចឆ្លងផុត ទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនពួកគេយកឈ្នះគូប្រជែង Olympiacos របស់ក្រិកនៅឯកីឡដ្ឋាន Tottenham Hotspur នាថ្ងៃទី២៧ វិច្ឆិកា ២០១៩ នេះ។
ប្រភព៖ Foxstarasia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង