នៅមុនការប្រកួតដ៏សំខាន់របស់ក្រុម Real Madrid ទល់នឹងក្រុម PSG ខ្សែប្រយុទ្ធ Eden Hazard បានបង្ហើបពីការចាប់អារម្មណ៏របស់ខ្លួន ចំពោះដៃគូបដិបក្សគឺខ្សែប្រយុទ្ធឆ្នើម Kylian Mbappe។

អតីតខ្សែបម្រើ-ប្រយុទ្ធក្រុមតោខៀវ Chelsa បានប្រាប់គេហទំព័រកីឡាអេស្បាញទៅ Le Legan ថា: ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ គាត់នឹងក្លាយជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក។ គាត់មានទេពកោសល្យមិនគួរឱ្យជឿ។

កីឡាករអន្តរជាតិបែលហ្សិកដែលបានជួយជម្រើសជាតិបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៣ពានរង្វាន់ World Cup ២០១៨ រូបនេះបន្តថា: ប្រសិនគាត់នៅតែរក្សាទម្រង់លេងបានស្ថិតស្ថេរដូច្នេះគាត់ និងក្លាយជាកីឡាករឆ្នើមបំផុត។ កីឡាករគ្រប់រូបសុបិន្តចង់លេងជាមួយក្លឹបក្នុងក្តីស្រម៉ៃ។ អ្វីដែលល្អបំផុតប្រសិនបើអាចខ្ញុំនិងនាំ Mbappe មកកាន់ Real Madrid នៅថ្ងៃស្អែក។

សម្រាប់កីឡាករឆ្នើមដែល និងទទួលពានបាល់មាស(Ballon d’Or) នៅឆ្នាំនេះ Hazard មិនជឿថា Lionel Messi តែកីឡាកររបស់ក្រុម ហង្សក្រហម Liverpool សក្តសមនឹងទទួល វាច្រើនជាង ខណៈ Sadio Mane បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិក ហើយ Salah ដែល Hazard ចាត់ទុកជាមិត្តភក្រ្តម្នាក់នោះ ក៏រូបគេជឿថាមានអត្រាភាគរយខ្ពស់ក្នុងការឈ្នះពានប្រកបដោយកិត្តិយសផ្ទាល់ខ្លួននេះផងដែរ។

ប្រភព៖ sport-english