ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Jadon Sancho បានត្រៀមខ្លួនចាកចេញពី Borussia Dortmund នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២០ ខាងមុខនេះហើយ បន្ទាប់ពីរូបគេមានអារម្មណ៏ថាមិនទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និង គ្រូបង្វឹកក្លឹបយក្សនៅក្របខណ្ឌ Bundesliga មួយនេះ។

អត្តពលិកពលិកវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះមិនត្រូវបានក្លឹបដាក់បញ្ចូលឈ្មោះហ្វឹកហាត់ក្រោយពេលយឺតយ៉ាវត្រលប់ពីបំពេញភារកិច្ចអោយអង់គ្លេសសម្រាប់ព្រឹត្តការណ៏ជម្រុះ Euro ២០២០ ហើយ ត្រូវក្លឹបផ្លាស់ប្តូររូបគេចេញត្រឹមតង់ទី១ នៅពេលចាញ់ក្រុម Bayern Munich ៤:0 ខណៈគ្រូបង្វឹកលោក Favre ប្រាប់ថា Sancho នៅមិនទាន់អាចលេងអោយក្រុមបានពេញម៉ោងនោះ។

Sancho បច្ចុប្បន្នរកបាន៥គ្រាប់សម្រាប់រដូវកាលថ្មីនិង Assist ៩គ្រាប់អោយ Dormundx ខណៈក្លឹបកំពុងឈរនៅលេខរៀងទី៦ នៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់។ អតីតកីឡាករយុវជនថ្នាលរបស់ក្រុម Man.City វ័យ ១៩ឆ្នាំរូបនេះមានការចាប់អារម្មណ៏ចង់ចុះហត្ថលេខាពីសំណាក់ក្លឹបយក្សធំៗនៅអឺរ៉ុប ដូចជាៈ Barcelona, Man.United , Real Madrid ព្រមទាំង Liverpool និងអតីតក្លឹបចាស់របស់ខ្លួនផងដែរ។