ខ្សែប្រយុទ្ធ Kylian Mbappe បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Paris Saint-Germain បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងចន្លោះពេល ២នាទី ដើម្បីសង្គ្រោះបានលទ្ធផលស្មើពេលប្រកួតជាមួយនឹងក្រុម Real Madrid និងដើម្បីមានសុវត្ថិភាពក្នុងការបញ្ចប់ក្នងុចំណាត់ថ្នាក់លេខ ១នៃពូល A។
Real បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង នាកីឡដ្ឋាន Santiago Bernabeu និងហាក់ដូចជាត្រូវដណ្តើមបានជ័យជម្នះដ៏កក់ក្តៅមួយទៅហើយ នៅពេលដែលខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ទី២របស់គេ នៅនាទីទី៧៩។ ប៉ុន្តែ PSG បានធ្វើការវាយបកដ៏មិននឹកស្មានដល់ ខណៈដែល Mbappe ដណ្តើមបានយកប្រៀបទៅលើការប្រទាញប្រទង់នៅពីមុខទី ក្នុងនាទី ទី៨១ នៅមុនពេល Pablo Sarabia បានរកគ្រាប់បាល់តាមស្មើ ២-២ នៅនាទី ទី៨៣។
ស្របពេលជាមួយគ្នានេះ គ្រាប់បាល់បញ្ចូលទីពីការស៊ុតពិន័យ Free-kick ពីចម្ងាយយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Paulo Dybala បានជួយឲ្យក្រុម Juventus ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ ក្នុងទឹកដីខ្លួនឯងលើក្រុម Atletico Madrid ដើម្បីភាពច្បាស់លាស់ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១នៃពូល D ក្នុងក្របខ័ណ្ឌ Champions League។ ក្រុមរបស់អ៊ីតាលីមួយនេះ បានឈ្នះកៅអីរបស់ខ្លួនរួចជាស្រេចសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ខណៈនៅសល់២ប្រកួតទៀត ប៉ុន្តែ បានឈ្នះចំណាត់ថ្នាក់លេខ១ តាមរយៈការដណ្តើមបានជ័យជម្នះដ៏រំភើប កាលពីថ្ងៃអង្គារ។
ដោយឡែក ក្រុម Manchester City ក៏បានឈ្នះកៅអីទៅរបស់ខ្លួនទៅវគ្គ១៦ក្រុមចុងក្រោយនៃ Champions League សម្រាប់រយៈពេល៧រដូវកាលជាប់ៗគ្នាផងដែរ បើទោះបីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Shakhtar Donetsk កាលពីថ្ងៃអង្គារក៏ដោយ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង