ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard បានរងរបួសនៅតង់ទី២ កំលុងពេលក្រុមអធិរាជសបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលភ្ញៀវ PSG នៅក្របខណ្ឌ Champion League កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៩ នេះ។

អតីតកីឡាករក្រុមតោខៀវ Chelsea និងជាប្រធានក្រុមជម្រើសជាតិប៊ែលហ្សិកបានប៉ះទង្គិចគ្នាជាមួយមិត្តរួមជាតិគឺខ្សែការពារ Thomas Meunier ក៏ប៉ុន្តែនៅមិនទាន់ដឹងពីស្ថានភាពរបួសរបស់ Hazard ដែលបញ្ជាក់ដោយក្រុមគ្រូពេទ្យថាមានកំរិតធ្ងន់ធ្ងរ រឺយ៉ាងណានោះទេ។

យ៉ាងណាមិញរូបគេអាចនឹងអវត្តមានអោយក្រុមក្នុងការប្រកួតជាមួយ Alaves នៅចុងសប្តាហ៍នេះ និងបន្តជាមន្ទិលសង្ស័យសម្រាប់ជំនួបដ៏ធំគឺ El-Classico ជាមួយនិង Barcelona នៅ ថ្ងៃទី១៨ ធ្នូ នាកីឡាដ្ឋាន Camp Nou ទៀតផង។

អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane បានបញ្ជាក់លើបញ្ហានេះថាៈ យើងមានការព្រួយបារម្ភខ្លះៗចំពោះ Hazard។ គាត់មានការឈឺចាប់ យើងគិតថាវាមិនមែនជាការរងរបួសធ្ងន់ធ្ងរពេកនោះទេ តែវាជារបួសនៅត្រង់កជើង ប៉ុន្តែសង្ឃឹមថាមិនមែនជាស្នាមប្រេះធ្ងន់ធ្ងរទេ។

Hazard នៅមិនទាន់បានបង្ហាញទម្រង់លេងល្អដល់ចំណុចកំពូលដែល Real Madrid ចង់បាននោះទេ ក្រោយផ្ទេរពីក្រុមតោខៀវមកកាន់ Real Madrid កាលពីដើមរដូវកាល២០១៩-២០២០កន្លងមកនេះ ខណៈដែលរូបគេត្រូវបានញាំញីដោយសាររបួសជាញឹកញាប់មកនោះ។

ប្រភព៖ Sport-english

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង