ខ្សែប្រយុទ្ធ Lionel Messi បានជួយឲ្យក្រុម Barcelona កក់កៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅវគ្គបន្ត កាលពីថ្ងៃពុធ តាមរយៈការផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ៣-១ ស្របពេលដែលក្រុម RB Leipzig ក៏បានឈានទៅវគ្គ១៦ក្រុមចុងក្រោយជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ផងដែរ បន្ទាប់ពីបានវាយបកតាមស្មើនៅជិតបញ្ចប់ការប្រកួតនេះ។

តំណែងរបស់លោក Lucien Favre ក្នុងនាមជាគ្រូបង្វឹក អាចនឹងស្ថិតក្នុងភាពមិនច្បាស់ បន្ទាប់ពីការរងបរាជ័យនៅកីឡដ្ឋាន Camp Nou ខណៈដែលក្រុម Barca បានឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល F និងធ្វើឲ្យក្រុមរបស់អាល្លឺម៉ង់មួយនេះ ប្រឈមមុខនឹងការធ្លាក់ចេញ។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Messi បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបានជួយឲ្យខ្សែប្រយុទ្ធ Luis Suarez និង Antoine Griezmann រកបាន២គ្រាប់ផ្សេងទៀត ដើម្បីផ្តល់ការរងបរាជ័យដ៏ខកចិត្តសម្រាប់ក្រុម Dortmund និងឡើងទៅឈរលេខ១ដោយមាន១១ពិន្ទុ ដោយនាំមុខ៤ពិន្ទុពីលើក្រុមអាល្លឺម៉ង់មួយនេះ និង Inter Milan ដែលបានយកឈ្នះលើក្រុម Slavia Prague ៣-១។

Leipzig បានឈានទៅវគ្គបន្ត ទាំងភាពរំភើប ក្រោយពី Emil Forsberg បានជួយឲ្យក្រុមខ្លួនវាយបកវិញពីការតាមពីក្រោយ២គ្រាប់ នៅនាទីចុងក្រោយ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង