លោក Jurgen Klopp បានទទួលស្គាល់ថា ក្រុម Liverpool កំពុងតែស៊ាំទៅនឹងការធ្វើឲ្យខ្លួនឯងជួបការលំបាក ខណៈដែលការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Napoli ធ្វើឲ្យក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ មានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League។

ក្រុមរបស់លោក Klopp ត្រូវតែគេចឲ្យផុតពីការរងបរាជ័យនៅលើទឹកដីក្រុម Salzburg នៅថ្ងៃទី១០ ខែធ្នូ ដើម្បីឈ្នះកៅអីទៅវគ្គបន្ត។ ខ្សែបម្រើប្រយុទ្ធ Dries Mertens ហាក់ដូចជាបានធ្វើឲ្យក្រុម Liverpool រងបរាជ័យលើទឹកដីខ្លួនឯងជាលើកទី១ទៅហើយ ក្នុងក្របខ័ណ្ឌ Champions League ឬ Premier League បើគិតចាប់តាំងពីខែមេសា ឆ្នាំ២០១៧ តាមរយៈការរកគ្រាប់បាល់បើកឆាកនៅតង់ទី១។

ការតែតបាល់បញ្ចូលទីរបស់ខ្សែការពារ Dejan Lovren បានជួយឲ្យក្រុមម្ចាស់ផ្ទះរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ប៉ុន្តែ ក្រោយពីដណ្តើមបានជ័យជម្នះនៅជិតបញ្ចប់ការប្រកួតជាច្រើនលើកក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ពួកគេមិនបានជួបភាពរីករាយនៅពេលនេះឡើយ។ លោក Klopp បានឲ្យដឹងថា៖ «ផ្លូវរបស់យើងតែងតែជាផ្លូវដ៏លំបាកមួយ។ យើងត្រូវតែទៅជួបក្រុម Salzburg។

ប្រសិនបើយើងបានឈ្នះកៅអីទៅយប់នេះ យើងគួរតែបានព្យាយាមដណ្តើមយកជ័យជម្នះនៅទីនោះ ហើយយើងនឹងត្រូវដូចគ្នាពេលនេះ»។ Napoli នៅតែដេញតាមពីក្រោយក្រុម Liverpool ១ពិន្ទុ ប៉ុន្តែ កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការទៅវគ្គបន្ត ខណៈដែលពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះក្រុមមិនស្គាល់ឈ្នះ Genk នៅ២សប្តាហ៍ទៀត៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង