រូបសំណាកខ្សែប្រយុទ្ធ Zlatan Ibrahimovic បានរងការបំផ្លិចបំផ្លាញ ក្រោយការដាក់តាំងបង្ហាញជាសាធារណៈកាលពី ១ខែមុននៅកីឡាដ្ឋានរបស់ក្លឹប Malmo។ គួរបញ្ជាក់ថារូបសំណាក់នេះបានសាងសង់ឡើងពីលោហធាតុសំរិទ្ធមានកំពស់ ៣.៥មដែល ត្រូវបានចាត់ចែងនិងកសាងដោយសហព័ន្ធបាល់ទាត់ FA ស៊ុយអែតនិងត្រូវបានដាក់បង្ហាញកាលពីជាងមួយខែមុន។

ព្រឹត្តការណ៏គួរអោយភ្ញាក់ផ្អើលនេះបានកើតមានឡើងក្រោយពីលេចចេញប្រភពពត៌មានជាផ្លូវការណ៏ថា Ibrahimovic បានចុះផ្សាយថា កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានវិនិយោគទិញភាគហ៊ុនប្រមាណជា ២៥ភាគរយជាមួយក្លឹបគូប្រជែង Hammarby ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៣ នៅលីកកំពូល ស៊ុយអ៊ែតមួយនេះ។

អ្នកនាំពាក្យប៉ូលីសលោក Jimmy Morin បាននិយាយថា: មានមនុស្សជាច្រើន បានបំផ្លាញរូបសំណាកដោយប៉ុនប៉យកកំប៉ុងថ្នាំមកបាញ់និងលាប និងមានរូបភាពវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីអណ្តាតភ្លើងតម្រង់ទៅលើរូបសំណាក។

Ibrahimobic បានចាកចេញពី LA Galaxy នៅចុងបញ្ចប់នៃរដូវកាល MLS ក្រោយស៊ុតបាល់បញ្ចូលទី ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១១៦ប្រកួត និងធ្លាប់លេងឱ្យក្រុម Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris St-Germain និង Manchester United។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង