បរទេស៖ Zlatan Ibrahimovic បាន​​កិច្ច​សន្យា​របស់​គេ​ជាមួយនឹង​ក្លិប AC Milan រហូត​ដល់​ឆ្នាំ​២០២២ ដែល​នឹង​ធ្វើ​ឲ្យ​រូប​គេ​បន្ត​លេង​​រហូតហួស​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ​៤០ឆ្នាំ​របស់​គេ​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Serie A មួយនេះ កាលពីថ្ងៃ​ព្រហស្បតិ៍​។

ខ្សែ​​ប្រយុទ្ធ​ជើង​ចាស់​​អន្តរ​ជាតិ​ស៊ុយ​​អែត​រូបនេះ ដែល​នឹង​ឈាន​ចូល​វ័យ​៤០​ឆ្នាំ នៅ​ខែតុលានោះ បាន​ទទួល​ការ​កោត​សរសើរ ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម AC Milan ក្លាយ​ជា​បេក្ខ​ភាព​ប្រជែង​ដណ្តើម​​ពាន​ម្តង​ទៀត បើ​គិត​ចាប់​តាំងពី​រូប​គេ​វិល​ទៅកាន់​ក្លិប​នេះវិញ កាលពី​ខែ​មករា ឆ្នាំ​មុន​។ ក្លិប​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «AC Milan គឺ​ជាក្លិប​​ដែល Zlatan បាន​លេងឲ្យ​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ប្រទេស​អ៊ី​តាលី​»​។ សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ត​ថា៖ «ក្រោយ​ពី​បាន​​ស៊ុត​បាល់ប​ញ្ចូល​ទី​​៨៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន១៣០​លើក ជាមួយនឹង​ក្រុម AC Milan ខ្សែ​ប្រយុទ្ធ​ស៊ុយ​អែត​រូបនេះ នឹង​បន្ត​ពាក់​អាវ​ក្រហម លាយ​ខ្មៅ នៅ​រដូវ​កាល​ក្រោយ​»​។

FILE PHOTO: Soccer Football – Serie A – AC Milan v Crotone – San Siro, Milan, Italy – February 7, 2021 AC Milan’s Zlatan Ibrahimovic celebrates scoring their first goal REUTERS/Alessandro Garofalo/File Photo

Ibrahimovic ដែល​បាន​ជួយ​ឲ្យ AC Milan ឈ្នះ​ពាន Serie A ជាលើក​ចុងក្រោយ ក្នុង​ឆ្នាំ​២០១១ គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​សម្រាប់​ក្លិប​នេះ ដោយ​រក​បាន​១៥​គ្រាប់ ក្នុងការ​​ប្រកួត​១៧​លើក ក្រោយពី​បាន​អវត្តមាន​​​ដោយ​សារ​តែ​រួស និង​ជំ​ងឺ​៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia