បរទេស៖ Zlatan Ibrahimovic បាន​​និយាយ​កាលពីថ្ងៃ​អង្គារ​ថា ​អ្នក​គាំទ្រក្រុម​បាល់ទាត់ជម្រើស​ជាតិ​ស៊ុយ​អែត មិន​គួរ​​រំពឹង​ទុក​លើ​រូប​គេ​ខ្លាំង​ពេកឡើយ ក្នុងការ​ប្រកួត​ជម្រុះ World Cup វគ្គ Playoff ហើយ​ថារូប​​គេ​កំពុង​តែ «ភិត​ភ័យ» ពេល​នឹកដល់​ការចូលនិវត្តន៍​។

ខ្សែ​ប្រយុទ្ធ​វ័យ​៤០ឆ្នាំ​រូបនេះ កំពុង​តែ​ជាប់ពិន័យ​ព្យួរ​ សម្រាប់​ការ​ប្រកួត World Cup វគ្គ Playoff ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិឆែក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ទទួល​ជ័យ​ជម្នះ រូប​គេ​អាច​​នឹង​វិល​ចូល​លេង​ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុង​ការ​ប្រកួត​ដើម្បី​ដណ្តើម​យកកៅអីនៅ​ជុំ​ផ្តាច់​ព្រ័ត្រ ក្នុង​​ប្រទេស​កា​តា​។

Ibrahimovic: "It can that it withdraw me this season"

Ibrahimovic បាន​ឲ្យដឹងថា៖ «ជើង​របស់​ខ្ញុំ​មិន​អាច​លេង​ឲ្យ​បាន​៩០នាទី​ឡើយ​។ ប៉ុន្តែ យើង​បាន​ដឹង​បែបនេះ នៅមុន​ពេល​ការ​ប្រមូល​ផ្តុំ​នេះ​។ ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ ខ្ញុំ​នៅ​តែមានភាព​រឹង​មាំ​»​។ ខ្សែ​ប្រយុទ្ធរូបនេះ បាន​ចូល​រួម​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​ជាមួយនឹង​ខ្សែ​ប្រយុទ្ធរបស់​ក្លិប Manchester United គឺ Anthony Elanga ដែលឪពុក​របស់គេ Joseph Elanga ​គឺ​ជា​អតីតមិត្ត​រួមក្រុមរបស់ Zlatan ពេល​អ្នក​ទាំង​២​លេង​ឲ្យ​ក្លិប Malmo ក្នុង​រដូវ​កាល​ឆ្នាំ​២០០០-២០០១​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia