បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic បានបញ្ជាក់ថាគាត់មានភាពវិជ្ជមានចំពោះការរំពឹងទុកក្នុងការចុះកុងត្រាថ្មីជាមួយ Rossoneri ។

Zlatan Ibrahimovic talks up new AC Milan deal

កីឡាករវ័យ ៣៩ ឆ្នាំរូបនេះទើបតែជួបនឹងបញ្ហារបួសកាលប៉ុន្មានខែថ្មីៗនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថភាពនៃការរកគ្រាប់បាល់របស់គាត់នៅតែមិនចុះខ្សោយឡើយ ដោយគាត់អាចរកបាន ១៥ គ្រាប់ក្នុង ១៥ ប្រកួតនៃក្របខ័ណ្ឌ Serie A សម្រាប់ក្រុមរបស់លោក Stefano Pioli។ កិច្ចសន្យារបស់ Ibrahimovic នៅ San Siro នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគេរំពឹងទុកថាខ្សែប្រយុទ្ធរូបនេះនឹងបន្តកុងត្រាថ្មី។

Zlatan Ibrahimovic - Player profile 20/21 | Transfermarkt

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអតីតកីឡាកររបស់ក្រុម Barcelona និង Manchester United រូបនេះបាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍ល្អនៅក្លឹប AC Milan ហើយខ្ញុំមានភាពវិជ្ជមានចំពោះការបន្តកិច្ចសន្យារបស់ខ្ញុំ។ ខ្ញុំចង់បន្តនៅ Milan ។ គម្រោងនេះពិតជាគួរឱ្យរំភើបណាស់»។ ខ្សែប្រយុទ្ធជើងចាស់រូបនេះកំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិស៊ុយអែតវិញបន្ទាប់ពីអវត្តមានរយៈពេល ៤ ឆ្នាំដោយចាប់ផ្តើមជាមួយនឹងការប្រកួតជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍នេះទល់នឹង Georgia៕

 

ប្រភពព័ត៍មាន៖ Sportsmole