អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានបង្ហើបប្រាប់ពីអ្វីដែលគាត់បានប្រាប់ដល់អាជ្ញាកណ្តាលមុនពេលទទួលបានកាតលឿងក្នុងពេលដឹកនាំក្រុមទទួលបានលទ្ធផលខកចិត្តត្រឹមស្មើគ្នា ១ទល់និង១ ជាមួយក្រុម ជើងខ្លាំងអ៊ីតាលី Napoli។

បុរសសញ្ជាតិអាឡឺម៉ង់លោក Klopp ត្រូវបានគេពិន័យកាតលឿងក្នុងតង់ទី១ នៅពេលដែល Liverpool ត្រូវបាននាំមុខមុនក្នុងលទ្ធផល ១-០ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិគ Dries Mertens ជាអ្នកធ្វើបានសម្រេចនៅនាទីទី២១ មុនពេលម្ចាស់ជើងឯក Champion League រកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៦៥ តាមរយៈការតែតបាល់បញ្ចូលទីដោយកីឡាករខ្សែបម្រើ-ការពារសញ្ជាតិក្រូអាត Dejan Lovren បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែបម្រើសជើងចាស់អង់គ្លេស James Milner។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Klopp បាននិយាយប្រាប់ថាមូលហេតុដែលលោកទទួលបានកាតលឿងក្រោយនិយាយពាក្យរិះគន់អាជ្ញាកណ្តាលថាៈ កុំធ្វើបែបនេះ។ គាត់បានអន្តរាគមន៏ក្នុងការប្រកួត រហូតដល់ទៅ ២លើក ដោយនិយាយជាមួយកីឡាករដែលជាហេតុធ្វើអោយក្រុមទំាងពីរចាប់ផ្តើមប្រកួតវិញមិនបានរលូនដូចការគ្រោងទុកនោះទេ។ ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ? សូមកុំធ្វើដូច្នេះ។

Liverpool នឹងត្រូវការលទ្ធផលជាវិជ្ជមានមានន័យថាត្រូវតែឈ្នះយ៉ាងដាច់ខាតសម្រាប់ការប្រកួតទល់និងក្រុម Salzburg FC ក្នុងការប្រកួតបន្តាប់នេះដើម្បីធានាបានកៅអីឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ១៦ក្រុមចុងក្រោយបន្តទៀត។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង