កីឡាករ Ousmane Dembele ត្រូវបានប្តូរចេញក្រោយរងរបួសពេលប្រកួតជាមួយអតីតក្រុមរបស់ខ្លួនគឺ Borussia Dortmund កាលពីយប់ថ្ងៃពុធម្សិលមិញ បន្ទាប់ពីចំណាយពេលចូលលេងបានត្រឹមតែ ២៥នាទីនៃការប្រកួតក្របខ័ណ្ឌ Champions League អោយក្រុម Barcelona។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានបញ្ហារបួសត្រង់ភ្លៅ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករក្រុម Dortmund ហើយរូបគេហាក់មិនចង់ចាកចេញពីទីលានតែ នៅទីបំផុត Dembele បានដើរចេញដោយស្រក់ទឹកភ្នែក ពេលចាកចេញពីទីលានចុះទៅបន្ទប់ផ្លាស់សំលៀកបំពាក់។

មិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Antoine Griezmann បានផ្លាស់ចូលមកជំនួសកន្លែង Dembele និងគិតមកដល់ពេលបច្ចុប្បន្ននេះរូបគេ បានរងរបួសចំនួន ៩លើករួចមកហើយក្រោយផ្ទេរពីក្រុម Dortmund ក្នុងតម្លៃជាង ១០០លានអឺរ៉ូក្នុងឆ្នាំ ២០១៧។ Dembele កំពុងតែរង់ចាំការត្រួតពិនិត្យពីសំណាក់គ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ នៅប៉ុន្មានម៉ោងខាងមុខនេះដើម្បី អោយដឹងពីពេលវេលាដែលគាត់នឹងត្រូវសម្រាកព្យាបាលរបួសអោយប្រសើរឡើងវិញនោះ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង