បរទេស៖ គ្រូបង្វឹក Barcelona លោក Xavi Hernandez ទីបំផុតបានទទួលស្គាល់ថាក្លឹបយក្សកាតាឡាន​នឹងមិនបញ្ចុះបញ្ចូល​រឺលួង​លោម​ខ្សែប្រយុទ្ធ Ousmane Dembele អោយបន្តកុងត្រាថ្មីបាននោះទេ។

Barcelona offer Dembélé to Premier League clubs amid lack of agreement

គួរបញ្ជាក់ថាខ្សែប្រយុទ្ធ​ក្រុមមាន់គកបារាំង វ័យ ២៤ ឆ្នាំដែលបច្ចុប្បន្នកុងត្រារបស់ខ្លួននៅទឹកដី  Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ខាងមុខ ដូច្នេះ​សមាជិក​ជ័យ​លាភី World Cup ២០១៨ និងអាចចាប់ផ្តើមពីពេលនេះស្តីពីការចរចារចាកចេញទៅកាន់ក្លឹបដទៃទៀតដោយ​គ្មាន​តម្លៃ​ខ្លួន​បាន​។កន្លងមកក្រោយចូលមកដឹកនាំក្លឹបយក្សកាតាឡាន់អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Xavi ធ្លាប់មាន​សុទិដ្ឋិ​​និយម​ថានិងអាចបន្តកុងត្រាជាមួយកីឡាករដែលញាំញីដោយសាររបួសញឹកញាប់រូបនេះបាន ។

Barcelona 'Plan To Sell Ousmane Dembele' Once The Forward Signs A New Deal  At The Nou

ទោះបីជាយ៉ាងណាប្រភពពី ​​AS បានចុះផ្សាយគ្រូបង្វឹកវ័យ៤២ ឆ្នាំ មានអារម្មណ៏ខឹងសម្បារនឹងអស់ភាពអត់ធ្មត់និងបានធ្វើ​ការទាមទារភ្នាក់ងាររបស់ Dembele គឺ Moussa Sissoko ចំពេលមានការលើកឡើងថាកីឡាករសញ្ជាតិបារាំង​រូបនេះ​ចង់​បាន​កុងត្រា ៧០,០០០០ផោនក្នុងមួយសប្តាហ៍។ទោះយ៉ាង​ណា​ថ្មីៗ​ភ្នាក់ងាររបស់ Dembele បានឆ្លើយតបទៅវិញ​ថា​​ការ​​​បន្ត​​កុងត្រាថ្មី​មិន​មែន​ដោយសារ​លុយ​នោះ​ទេ។ Juventus និង Man Utd គឺជាក្លឹបដែលមានទំនាក់ទំនងក្នុងការចុះ​ហត្ថលេខា​អតីតកីឡាករ Dortmund ​ក្នុង​ការ​ផ្ទេរ​ដោយ​ឥត​គិត​ថ្លៃ​មុន​យុទ្ធនាការរដូវកាលថ្មី២០២២-២០២៣ចាប់ផ្តើម៕

 

ប្រភពព័ត៍មាន៖ Sportsmole