បរទេស៖ ក្លឹបបិសាចក្រហម Manchester United អាចនឹងចុះកុងត្រាយកខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Ousmane Dembele ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅលើក្រោយ។

Barcelona issue statement on Griezmann & Dembele viral video - Barca  Blaugranes

កីឡាករវ័យ២៤ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម Barcelona នៅរដូវកាល២០២០/២១នេះ ដោយរូបនេះគេអាចរកបាន១១គ្រាប់ និង Assists បាន៥ដង ក្នុងការបង្ហាញខ្លួន៤៤លើក។ Dembele បានធ្វើដើរទៅជាមួយនឹងក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro 2020 នេះ ប៉ុន្តែរូបនេះគេត្រូវកាត់ឈ្មោះចេញវិញបន្ទាប់ពីជួបប្រទះរបួសជង្គង់ធ្ងន់ធ្ងរពេលប៉ះក្រុមជម្រើសជាតិហុងគ្រី។

Koeman quizzed on Barcelona stay for Dembele after Euro 2020 injury for  France international | Goal.com

បើយោងតាម ​​Mundo Deportivo បានអោយដឹងថាភ្នាក់ងាររបស់កីឡាករអន្តរជាតិបារាំងរូបនេះអាចនឹងសំរេចចិត្តពន្យារពេលការចរចាលើកិច្ចសន្យថ្មីដើម្បីអនុញ្ញាតឱ្យ Dembele ព្រមព្រៀងលើកិច្ចសន្យាជាមួយក្លឹបបរទេសនៅខែមករាឆ្នាំ ២០២២ ខាងមុខនេះ។ របាយការណ៍បានអះអាងថា Man United កំពុងបន្តព្យាយាមចុះហត្ថលេខាលើអតីតកីឡាករវ័យក្មេង Rennes ដោយគ្មានតម្លៃខ្លួន ខណៈដែល Juventus កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដូចគ្នា។ គួរបញ្ជាក់ផងដែរថាកុងត្រារបស់ Dembele នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole