បរទេស៖ បិសាចក្រហម​Man.Utd និង ក្រុមសារិកាព្រៃNewcastle Utd ព្រមទាំងតោខៀវ Chelsea កំពុង​ប្រកួតប្រជែងគ្នាដើម្បីចុះ ហត្ថលេខានាំយកខ្សែប្រយុទ្ធ Ousmane Dembele របស់ Barcelona មុនពេលចុង​បញ្ចប់នៃ​ទីផ្សារ​ដោះដូរកីឡាករ​ដែល​នៅសល់ពេលតែពីរថ្ងៃទៀតប៉ុណ្ណោះត្រូវបិទបញ្ចប់។កីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានក្លឹបយក្សកាតាឡាន់ដែលកំពុងដឹកនាំដោយលោក Xavi Hernandez មានបំណងចង់លក់រូបគេក្នុងលក្ខណ្ឌខ្ចីជើង រឺជាអចិន្រ្តៃយ៏មុនពេលកិច្ចសន្យារបស់ខ្លួន​នៅ​ទឹកដី Camp Nou​ឈានដល់ទីបញ្ចប់នៅខែមិថុនាដើម្បីជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួន (Free Transfer)។

Ousmane Dembele injury history: Barcelona & France star's absences & how  many games he has missed | Goal.com

យោងគេហទំព័រ  ​​Marca​ បានចុះផ្សាយថាៈ Man United, Newcastle និង Chelsea សុទ្ធតែចង់នាំយក Dembele មកកាន់ លីកកំពូលអង់គញលេស Premier League។ ប្រភពបន្ថែមថាការលក់គឺជាដំណោះស្រាយដ៏ល្អបំផុតខណៈ Barcelona បានរៀបចំការចាកចេញរបស់សមាជិកជ័យលាភីWorld Cup ២០១៨រូបនេះដើម្បីបើកផ្លូវការទិញផ្តាច់ជាផ្លូវការណ៏ Adama Traore ពី Wolverhampton Wanderers នៅរដូវក្តៅខាងមុខ។

Transfer news: Barcelona's Ousmane Dembele set for Premier League if he  moves in January | Transfer Centre News | Sky Sports

ទោះយ៉ាងណាកីឡាករវ័យ ២៤ ឆ្នាំរូបនេះបានជួបបញ្ហារបួសក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២១-២០២២ ដោយ បង្ហាញ​ខ្លួនចូលលេងបានត្រឹមតែ ១១ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ដោយរកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុម​បញ្ចប់ទី២គ្រាប់៕

 

ប្រភពព័ត៍មាន​៖ Sportsmole