បរទេស៖​ នាយកផ្នែកកីឡាក្លឹប Barcelona លោក Mateu Alemany ជឿជាក់ថា ការបន្តកិច្ចសន្យាថ្មីរបស់ Ousmane Dembele ចាំបាច់ត្រូវដោះស្រាយ ឱ្យបានឆាប់ ខណៈដែលក្លឹបយក្សធំពីរនៅអង់គ្លេសគឺ Man United និង Liverpool កំពុង​តាម​ដានពីស្ថានភាពនេះ។ ខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ២៤ ឆ្នាំរូបនេះនិងត្រូវផុតកំនត់កុងត្រាក្នុងខែមិថុនា​២០២២​ខាង​មុខនេះ​ដូច្នេះ​ Dembele និងអាចផ្លាស់ទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួនបាន។

Barcelona | The cut by Mateu Alemany - Archyworldys

ភ្នាក់ងាររបស់ Dembele បានពិភាក្សាជាមួយថ្នាក់ដឹកនាំ Barcelona អស់រយៈពេលជាច្រើនខែ ប៉ុន្តែ ការចរចារពីដំណើរ​ការ​បន្តកុងត្រាថ្មី ហាក់បីដូចជាមិនដំណើការទៅមុខយ៉ាងរលូនសោះ។គេហទំព័រ Sport ត្រូវបានដកស្រង់សម្តីលោកAlemany ថាៈDembele ដឹងយ៉ាងច្បាស់ពីអ្វីដែលក្លឹបគិត។ គាត់មាន ការ ផ្តល់ជូនរបស់យើងនៅលើតុ ហើយគាត់ដឹងថាយើង​គួរតែ​ដោះស្រាយស្ថានភាពនេះឱ្យបានឆាប់រហ័ស។សង្ឃឹមថា គាត់និងនៅបន្តជាមួយយើង ព្រោះគាត់ជាកីឡាករសំខាន់ដូច្នេះនឹង​មាន​ព័ត៌មានថ្មីៗក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែភ្នាក់ងាររបស់ Dembele លោក Moussa Sissoko បានឆ្លើយតបវិញថាៈ ការ​ជាប់គាំង​កុងត្រារបស់Dembeleគឺមិនមែនដោយសារហេតុផលហិរញ្ញវត្ថុទេ ផ្ទុយទៅវិញការគ្រប់គ្រងរបស់លោក Xavi ធ្វើ​ឱ្យមានការពិបាកក្នុងការពិភាក្សា។

Dembélé's agent criticises Xavi decision amid contract stand-off

សមាជិកជ័យលាភី World Cup ២០១៨  លេងបាន ១២០ នាទីពេញពេញចាញ់Real Madird នៅម៉ោងបន្ថែមក្នុង​លទ្ធផល​៣ទល់និង២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super កាលពីថ្ងៃពុធ៕

 

ប្រភពព័ត៍មាន៖ Sportsmole