ក្រុមបិសាចក្រហម Manchester United និងហង្សក្រហម Liverpool បាននិងកំពុងឈានមុខគេដើម្បីប្រជែងគ្នាចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Kai Havertz ពីក្រុម Bayer Leverkusen នៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga ។

ខណៈ​ ក្លឹបបានដាក់តម្លៃខ្លួនតារាឆ្នើមជនជាតិអាឡឺម៉ង់រូបនេះ នៅទឹកប្រាក់ប្រមាណ ១១១លានផោន ស្របពេលក្រុម ៥ ផ្សេងទៀតក៏មានឈ្មោះក្នុងបញ្ជីចង់បានកីឡាករវ័យ២០ឆ្នាំរូបនេះដើម្បីមកលេងអោយក្រុមរបស់ពួកគេផងដែររួមមាន Chelsea, Manchester City, Bayern Munich, Barcelona, និង Real Madrid។

Kai Havertz បានអភិវឌ្ឍទម្រង់លេងឈានឡើងដល់ចំនុចកំពូលយ៉ាងឆាប់រហ័សបំផុតក្នុងពិភពបាល់ទាត់ស្រប ពេល ខ្សែបម្រើប្រយុទ្ធរូបនេះបានជួយក្លឹបជាច្រើនរយៈពេលជិត ២ឆ្នាំ ថ្មីៗកន្លងមកនេះរូបគេបាន ជាប់ចំណាត់ថ្នាក់លេខ ៣សម្រាប់ ពានរង្វាន់ Golden Boy បន្ទាប់ពី Jao Felix និង Jadon Sancho។

កាលពីពេលថ្មីៗនេះ Havertz ក៏បានបញ្ជាក់ថាខ្លួនចង់ទៅលេងនៅ La Liga ឬក្របខណ្ឌ English Premier League ដើម្បីបានទទួលបទពិសោធន៏លើឆាកអន្តរជាតិស្របពេលពេលវេលាជាមួយក្លឹបបច្ចុប្បន្ននេះសមល្មមគ្រប់គ្រាន់សម្រាប់ខ្លួនហើយ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង