បរទេស៖ ខ្សែ​បម្រើ Kai Havertz នឹង​ត្រូវ​ចូលរួម​ជាមួយ​នឹងក្លិប Chelsea ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Kevin Volland កំពុង​តែ​មាន​ភាព​ជាក់​លាក់​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយនឹង​ក្លិប Monaco​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Peter Bosz គ្រូបង្វឹក​នៃក្រុម Bayer Leverkusen កាលពីថ្ងៃ​ចន្ទ​។ លោក Bosz បាន​និយាយ​ថា លោក​មិន​រំពឹង​ទុក​ថា លោក​នឹង​វិល​ទៅ​ដឹកនាំក្រុម​វិញ​ឡើយ ក្រោយពី​ការ​សម្រាក​​សម្រាប់​ការ​​ប្រកួត​អន្តរ​ជាតិ នៅមុន​ពេល​បន្ថែម​ថា៖ «នៅ​ក្នុង​កីឡា​បាល់​ទាត់ នៅ​ចុង​បញ្ចប់​ការ​បរា​ជ័យ​អាច​តែង​តែ​​កើត​ឡើង​»​។

Kevin Volland ist zum ersten Mal Vater geworden

Havertz វ័យ​២១​ឆ្នាំ គឺ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់ ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ដំបូង​របស់​គេ កាលពី​២​ឆ្នាំមុន និង​ត្រូវ​បាន​ចាត់​​ទុក​ថា ជា​កីឡាករ​​វ័យ​ក្មេង​ដ៏ឆ្នើម​បំផុត​ម្នាក់​នៅ​ធអាល្លឺ​ម៉ង់​។ ​លោក Boszសញ្ជាតិ​ហូ​ឡង់ ដែល​ក្រុម​របស់​លោក​បាន​ខក​ខាន​ក្នុង​ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ នៅលើ​តារាង Bundesliga នោះ បាន​ឲ្យ​ដឹង​ថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ ការ​ពិភាក្សា​ផ្សេង​ៗ​កំពុង​បន្ត​អស់​រយៈ​ពេល​ជា​យូរ​ហើយ ហើយ​ខ្ញុំ​គិត​ថា ឱកាស​នៃ​ការ​ចាក​ចេញ​របស់ Kai ច្រើន​ជាង​ការ​បន្ត​នៅ​»​។

នៅ​មុន​ពេល​វិ​បត្តិ​វីរុស​កូរ៉ូ​ណា ក្លិប Leverkusen បាន​ទាម​ទារ​តម្លៃ​ខ្លួន​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១២០​លាន​ដុល្លារ​អាមេរិក) សម្រាប់ Havertz ប៉ុន្តែ បណ្តាញ​សារ​ព័ត៌​មាន​អង់គ្លេស បាន​ចេញផ្សាយ​ថា ក្លិប Chelsea បាន​យល់​ព្រម​លើត​ម្លៃ​ខ្លួន៧២​លាន​ផោន (ស្មើ​នឹង៩៦​លាន​ដុល្លារ​អាមេរិក)​​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia