ប្រទេសអាល្លីម៉ង់៖ លោក Uli Hoeness ប្រធានកិត្តិយសរបស់ក្លិប Bayern Munich បានបញ្ជាក់ថាម្ចាស់ជើង ឯកក្របខ័ណ្ឌ Bundesliga នឹងមិនប្រជែងដេញថ្លៃចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើម Kai Havertz របស់ក្លឹប Bayer Leverkusen នៅរដូវក្តៅនេះទេ។ Havertz កីឡាករ​អន្តរ​ជាតិ​អាឡឺម៉ង់ រូបនេះបានបង្ហាញទម្រង់លេចលេចធ្លោ និង គួរអោយកោតសរសើរពីក្លឺបធំៗនៅ​ទ្វីបអឺរ៉ុប បន្ទាប់ពី នៅក្នុងអំឡុងយុទ្ធនាការលីកកំពូលអាឡឺម៉ង់រដូវកាល ២០១៩-២០២០ កីឡា​ករមាន វ័យត្រឹមតែ ២១ ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបាន ១២ គ្រាប់និងចែក​បាល់​អោយ​មិត្ត​រួម​ក្រុម ស៊ុតបញ្ចូលទី ៦ ដង ។

Bundesliga | Bayer Leverkusen talisman Kai Havertz: Europe's best ...

ក្លឹបតោខៀវChelsea ដែលកំពុងនាំមុខក្នុងការចរចារនេះ មានភាគរយខ្ពស់ សម្រាប់​ការប្រជែង ចុះហត្ថលេខានេះខណៈ លោក Hoeness បានសារភាពថា Bayern Munich និងមិន​បន្តការចាយប្រាក់ធំដើម្បីផ្ទេរយកHavertz បន្ថែមទៀតនោះទេបន្ទាប់ពីក្លឹបបាន​ចំណាយ​ប្រាក់​ដល់​​ទៅ ៤០ លានផោនលើការនាំយកខ្សែបម្រើ Leroy Sane ពីMan.City កាលពី​ពេល​ថ្មីៗ​នេះ ។ទោះបីជាយ៉ាងនេះក្តី លោកHoeness បានបន្តថាៈ យើងដឹងថាគាត់ជាកីឡាករល្អម្នាក់ ក៏ប៉ុន្តែប្រសិនយើងមិន លក់កីឡាករចេញខ្លះនោះទេ យើងនិងមិនមានហិរញ្ញវត្តុដើម្បី​ទិញ​គាត់​ទេ។

Why Kai Havertz to Bayern Makes Sense – Bundesliga News

Havertz នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតប៉ុណ្ណោះ ជាមួយ Leverkusen ខណៈ​ក្រុម​របស់ពួកគេនឹងត្រូវជួបជាមួយជើងខ្លាំងស្កុតឡែនគឺ Rangers ក្នុងការប្រកួតជើងទី ២ ក្រប​ខណ្ឌ Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole