បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Kai Havertz បាន​និយាយ​ថា រូប​គេ​បាន​ធ្វើ​ការ​ងារ​អស់​១៥ឆ្នាំ ទើប​តែ​ជួប​ពេល​វេលា ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ដើម្បី​ជួយ​ឲ្យក្រុម Chelsea ឈ្នះពាន Champions League ពេល​ប្រកួត​ជាមួយនឹងក្រុម Manchester កាលពីថ្ងៃ​សៅរ៍​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅនាទី ទី​៤២​របស់ Havertz ដែល​ជា​គ្រាប់​បាល់​ទី​១​របស់​គេរបស់ Chelsea ក្នុងក្រប​ខ័ណ្ឌ Champions League នោះ បាន​ជួយ​ឲ្យក្រុម​តោខៀវ ឈ្នះ​ពាន​ក្រ​ខ័ណ្ឌកំពូល​អឺ​រ៉ុប​ជាលើក​ទី​២​របស់​ពួកគេ ក្នុង​រយៈពេល​៩ឆ្នាំ ក្រោយពី​ពួក​គេ​បាន​ផ្តួល​ក្រុម Bayern Munich ដើម្បឈ្នះ​ពាន​ជាលើក​ទី​១​របស់​ពួកគេ​។ Havertz វ័យ​២១ឆ្នាំ បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វីឡើយ​។ ខ្ញុំ​បាន​រង់​ចាំ​អស់​ពេល​ជាយូរមក​ហើយ​។ ខ្ញុំ​បាន​ធ្វើការ​អស់​១៥ឆ្នាំ ដើម្បី​តែ​ពេល​វេលា​បែប​នេះ​។ ខ្ញុំ​ពិត​ជា​រំភើបណាស់​»​។

ខ្សែការ​ពារ Cesar Azpilicueta ប្រធានក្រុម​របស់ Chelsea បាន​កោតសរសើរ​ខ្សែ​ប្រយុទ្ធ​រូបនេះ តាមរយៈការ​និយាយថា​៖ «ស្មារតី​របស់ Havertz ពិត​ជា​ល្អ​។ រូប​គេ​ជាកីឡាករ​ដ៏ឆ្នើម និង​មានល្បឿន​ដ៏លឿន ហើយ​នេះ គឺ​ជា​មូល​ហេតុ​ដែល​រូប​គេ​សម​នឹង​ទទួលបាន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia