បរទេស៖ Kai Havertz បានធ្វើអោយក្លឹបមានការប្រែប្រួលមុខមាត់ជាច្រើនក្រោយផ្លាស់ពីក្លឹបLeverkusen ដើម្បីមកចូលរួមជាមួយពួកគេអស់​រយៈ​ពេល ១១ ខែចុងក្រោយនេះ។ក្រោយកើតមានហេតុការណ៏គ្រោះទឹកជំនន់ នាពេលថ្មីៗនេះនៅក្នុងប្រទេសដើមកំណើត​អាឡឺម៉ង់​ បានជួប​មហន្តរាយដែលបាត់បង់ទីជំរក និង ផ្ទះសម្បែង ដោយមើលឃើញដូច្នេះទើបខ្សែបម្រើកណ្តាលរូបនេះមានបំណងចង់ជួយបំផុត។ ការ​ចាក​ចេញពីមាតុភូមិដើម្បីក៏សាងអាជីពថ្មីក្នុងតម្លៃ ៧១ លានផោន ប៉ុន្តែការផ្លាស់ប្តូរក្រុមកំឡុងពេលមានជំងឺរាតត្បាត​ត្រូវបានគេរិះគន់​ចំពោះ​ទម្រង់លេងហើយវាក្លាយជាការចាប់ផ្តើមដ៏លំបាកសម្រាប់លីគកំពូលបាល់ទាត់អង់គ្លេស។

Flood damage is still having an effect on residents in Germany

បន្ថែមពីលើការបរិច្ចាគថវិកាសប្បុរសធម៌ប្រមាណ ២០ ម៉ឺនអឺរ៉ូHavertz បានបង្កើតគំនិតរចនាម៉ូតស្បែកជើងបាល់ទាត់ចំនួន១០០គូ ដោយត្រូវបានរចនាឡើងយ៉ាងពិសេសដែលនឹងត្រូវលក់និងដេញថ្លៃដើម្បីរៃអង្គាសប្រាក់បន្ថែមទៀត ។ មានន័យថា Havertz នឹងពាក់​ស្បែកជើងមួយគូក្នុងចំណោមស្បែកជើងខាងលើនេះនៅពេលដែលតោខៀវ Chelsea ជួបជាមួយ Arsenal នៅក្របខណ្ឌ  Premier League នាថ្ងៃអាទិត្យស្អែកនេះ។

Kai Havertz pictured with his girlfriend and brother

ទោះយ៉ាងណា Havertz បានបញ្ចប់រដូវកាលរបស់ក្លឹបជាមួយនឹងភាពរីកចំរើនតាមរយៈការស៊ុតបាល់​បញ្ចូលទីយ៉ាងល្អខណៈ​ដែល​ក្រុម​តោ​ខៀវ Chelsea បានផ្តួលក្រុម Man, City ដើម្បីឈ្នះពានរង្វាន់ Champions League រដូវកាល២០២១-២០២២៕

 

ប្រភពព័ត៍មាន៖ BBC