លោក Robert Moreno បានផ្តល់បទសម្ភាសន៏កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញលោក Luis Enrique។

អតីតគ្រូបង្វឹកក្រុមគោជល់អេស្បាញលោក Moreno បានធ្វើសន្និសិទកាសែត ប៉ុន្តែបដិសេធមិនផ្តល់សំណួរនោះទេ ហើយផ្ទុយទៅវិញលោកបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនិងលោក Enrique ដែលកាលពីពេលថ្មីៗនេះបានចោតប្រកាន់លើរូបលោកថាជាមនុស្សមិនមានចិត្តស្មោះត្រង់ និងមិនអាចដឹកនាំក្រុមជម្រើសជាតិទៅប្រកួតពានរង្វាន់ Euro ២០២០ ដរាបណាមានការអនុញ្ញាតិពីរូបគាត់ Enrique។

គ្រូបង្វឹកវ័យ ៤២ឆ្នាំរូបនេះបានបន្ថែមទៀតថា: ប្រសិនខ្ញុំមិនបានទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិទេនោះ គាត់នឹងមិនមានឪកាសវិលត្រលប់មកដឹកនាំក្រុមម្តងទៀតទេ ហើយនិងមានអ្នកផ្សេងទៀតមកជំនួស។

លោក​ Moreno បានសារភាពថាគាត់នៅតែឈឺចាប់ជាមួយពាក្យសម្តីវាយប្រហាររបស់លោក Luis Enrique និយាយមកលើគាត់យ៉ាងណាមិញប្រធានសហព័ន្ធបាល់ទាត់អេស្បាញ RFEF លោក Luis Rubiales បានអះអាងថា Moreno គឺជាមនុស្សសំខាន់ម្នាក់ដែលណែនាំប្រាប់គាត់ថាលោក Enrique ចង់វិលត្រលប់មកដឹកនាំក្រុមជម្រើសជាតិវិញ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង