គ្រូបង្វឹកលោក Pep Guardiola របស់ក្រុម Man.City ច្បាស់ជាគិតថាក្រុមរបស់លោកបានឈ្នះការប្រកួតទៅហើយនៅពេលដែល Kevin de Bruyne បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៨២ ដោយការស៊ុតបាល់ពីរយៈចំងាយឆ្ងាយដើម្បីជួយក្រុមមេឃខៀវនាំមុខក្នុងលទ្ធផល២ទល់និង១។

ប៉ុន្តែដោយនៅសល់ពេលវេលា ២ នាទីទៀតនិងបញ្ចប់ការប្រកួតកីឡាករ Shelveyដែលចូលជំនួសមិត្តរួមក្រុម Christian Atsu បានរក​គ្រាប់​បាល់ពីចំងាយដូចគ្នាខណៈអ្នកចាំទីEderson មិនអាចជួយសង្គ្រោះបាល់បាន ។បញ្ចប់ការប្រកួតម្ចាស់ផ្ទះNewcastle ២:២ក្រុមភ្ញៀវMan.City។

បច្ចុប្បន្នក្រុមការពារតំណែងជើងឯកMan.City របស់គ្រូបង្វឹកលោក Pep Guardiola មាន១១ពិន្ទុតាមពីក្រោយក្រុមលោកJurgen Klopp ដែលផ្តួលក្រុម Brighton ដោយលទ្ធផល២ទល់និង១ នៅការប្រកួតក្របខណ្ឌPremier League សប្តាហ៏ទី១៤កាលពីយប់ថ្ងៃទី៣០ខែវិច្ឆិកា ២០១៩ផងដែរ។
ប្រភព:BBC
សូមទស្សនាវីដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង