ទីបំផុតលោក Jose Mourinho បានវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញបន្ទាប់ពីខកខានអស់ រយៈពេលជិតមួយឆ្នាំ។ គ្រូបង្វឹករហស្សនាម The Special One ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Tottenham បន្ទាប់ពីក្លឹបបញ្ចប់តំណែង លោក Mauricio Pochettino ។

ទោះយ៉ាងណាប្រភពពត៌មានពី The Sun បានចុះផ្សាយថា ក្លិបយក្សអ៊ឺរ៉ុប Real Madrid បានផ្តល់ថ្លៃឈ្នួលខ្ពស់បំផុតមួយដល់លោក Mourinho មុនពេលរូបលោកយល់ព្រមដឹកនាំក្រុមមាន់ខ្នាយមាស ។

ប្រភពដដែលបន្តថាៈ Real Madrid បានព្យាយាមបង្អាក់ដំណើរការវិលត្រលប់ របស់លោក Jose Mourinho ទៅកាន់លីកកំពូលអង់គ្លេស ជាមួយក្លឹបទី៣ក្នុងអាជីពរបស់លោកគឺ Tottenham នេះ ដោយក្លិបយក្សអេស្ប៉ាញមួយនេះផ្តល់ជូនលោក Mourinho នូវទឹកប្រាក់ ១២ លានផោន/ក្នុង១ឆ្នាំតែនៅតែមិនទទួលបានលទ្ធផល។ លើសពីនេះទៀតពួកគេចង់ឃើញរូបលោកផ្លាស់មកដឹកនាំក្រុម Real Madrid មុនពេលក្លឹបសម្រេចចិត្តបណ្តេញលោក Zinedine Zidane ចេញពីតំណែង។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង