អ្នកចាំទី Alisson របស់ក្រុមហង្សក្រហមត្រូវបានបណ្តេញចេញក្រោយចាប់បាល់នៅក្រៅតំបន់បាល់ពិន័យ ខណៈដែលម្ចាស់ផ្ទះគឺហង្សក្រហម Liverpool បានបង្កើនគម្លាត ១១ ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះ២ទល់និង១លើក្រុមភ្ញៀវ Brighton កាលពីយប់ថ្ងៃទី៣០វិច្ឆិកា ២០១៩។

២គ្រាប់របស់ Liverpool រកបានដោយប្រធានក្រុមគឺខ្សែការពារអន្តរជាតិហូឡង់ Virgil van Dijk ក្រោយការបញ្ជូនបាល់ពី Alexander-Arnold នៅនាទីទី១៨និង៦នាទីក្រោយមក Arnold ដដែលបញ្ជូនបាល់ចេញពីជ្រុងខាងឆ្វេងខណៈ Van Dijk បានបន្ថែមគ្រាប់បាល់ទី២អោយម្ចាស់ផ្ទះមុនបញ្ចប់តង់ទី១ ។

កាតក្រហមរបស់ Alisson គឺជាឪកាសមួយសម្រាប់កីឡាករDunk ទាត់បានបញ្ចូលទីចន្លោះកំផែងការពារFreekick របស់ក្រុមliverpool នៅនាទីទី៧៩ ដើម្បី បញ្ចូលទីខណៈអ្នកចាំទីដៃទីពីរ Adrian មិនអាចជួយសង្គ្រោះបាល់បាន បានត្រឹមតែឈរមើលប៉ុណ្ណោះ។

ប្រភព:BBC
សូមទស្សនាវីដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង