បរទេស៖ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានបញ្ជាក់ប្រាប់ ប្រាប់គេហទំព័រផ្លូវការរបស់ក្លឹប ពីស្ថានភាពរបួសរបស់កីឡាករ Virgil van Dijk នៅក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារជាមួយក្រុម Salzburg ថា មិនមានអ្វីដែលត្រូវព្រួយបារម្ភ និង ប៉ះពាល់ធ្វើអោយរូបគេអវត្តមានយូរអង្វែងនោះទេ។

ខ្សែការពារក្រុមជម្រើសជាតិហូល្លង់វ័យ២៩ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៥៥បន្ទាប់ពីរងរបួស​ត្រង់​​ក្បាល​ក្នុងជំនួប លទ្ធផលស្មើ ២-២ កំលុងការប្រកួតកំដៅសាច់ដុំ​ដែលធ្វើឡើង​នៅក្នុង​ប្រទេស​អូទ្រីស ។

Liverpool ម្ចាស់ជើងឯក ក្របខណ្ឌ Premier League និងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ជើងឯក FA Cup គឺ Arsenal ក្នុងកម្មវិធីប្រកួតបើករដូវកាល Community Shield នៅថ្ងៃសៅរ៍សប្តាហ៏នេះ មុន​ពេលពេលចាប់ផ្តើមការប្រកួតសប្តាហ៏ដំបូងដើម្បីការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់ពួកគេប្រឆាំងនឹងក្រុមជើងឯកក្របខណ្ឌ Championship គឺ Leeds United នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។

 

ប្រភពព័ត៍មាន៖ Sportskeeda