ខ្សែការពារឆ្នើម Virgil Van Dijk នឹងទទួលបានតម្លៃពលកម្មនឿយហត់ប្រចាំសប្តាហ៏ប្រមាណ ២២០,០០០ផោន ពេលដែលអតីតកីឡាករក្លឹប Celtic វ័យ២៨ឆ្នាំរូបនេះកាន់ប៊ិចចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីដើម្បីបន្តលេងអោយក្រុមហង្សក្រហម Liverpool រយៈពេល៥ឆ្នាំទៀតនោះ។

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា Van Dijkបានបដិសេធការចាប់ អារម្មណ៏ចង់ផ្ទេរយករូបគេពីទឹកដី Anfield ទៅកាន់ក្លឹបជើងឯកបារាំង Paris Saint-Germain កាលពីពេលថ្មីៗនេះ ។

ដោយមើលឃើញពីភាពស្មោះត្រង់របស់កីឡាករក្រុមជម្រើសជាតិហូឡង់រូបនេះ ក្លឹបបានសម្រេចចិត្តផ្តល់កុងត្រាថ្មីជាមួយប្រាក់បៀវត្សលើកទឹកចិត្តប្រចាំសប្តាហ៏ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្លឹបនាំមុខខ្សែប្រយុទ្ធ Mohamed Salah ដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៏ ២0,000 ម៉ឺនផោន។

Vandijk បានផ្ទេរពីក្លឹប Southampton មកកាន់Liverpool កាលពីឆ្នាំ២០១៨ក្នុងតម្លៃកំនត់ត្រាខ្សែការពារថ្លៃបំផុត នាពេលនោះគឺ៧៥លានផោនស្របពេលកិច្ចសន្យាថ្មីនិងនាំអោយរូបគេត្រូវបន្តលេងអោយក្លឹបយ៉ាងហោចណាស់ រហូតដល់បំណាច់រដូវកាល២០២៤-២០២៥៕

អត្ថបទ៖ Polin
ប្រភព៖ thesun