តោបាក់ចង្កូម សិង្ហបុរី កំពុងតែស្ថិតលើផ្លូវនៃការធ្លាក់ចេញពីព្រឹត្តិការន៍ស៊ីហ្គេម ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមម្ចាស់ការពារតំណែងជើងឯក ថៃ ក្នុងការប្រកួតមួយនាកីឡដ្ឋាន Binan Football កាលពីរសៀលថ្ងៃអាទិត្យ។

ក្រុមរបស់លោក Fendi Ahmad មិនអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតជាប់ៗគ្នា បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិឡាវ និងចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០។

ក្រុមដែលមានរហស្សនាមថា Young Lions មួយនេះ បានឈានទៅកាន់ការប្រកួតកាលពីថ្ងៃអាទិត្យ ដោយដឹងថា ពួកគេត្រូវតែដណ្តើមឲ្យបានជ័យជម្នះ ដើម្បីមានឱកាសក្នុងការប្រជែងយកកៅអីទៅវគ្គបន្ត ប៉ុន្តែបានរបូតគ្រាប់បាល់ភ្លាមៗ បន្ទាប់ពីលេងបាន៧នាទី នៅពេលដែលកីឡាករ Jaroensak Wonggorn បានស៊ុតបាល់បំប៉ោងសំណាញ់ទី។

ខ្សែប្រយុទ្ធ រូបគេក៏បានស៊ុតបាល់រំលងរបារទី ផងដែរ ខណៈដែល ថៃ បានបង្ហាញពីទម្រង់លេងដ៏រឹងមាំ។ សិង្ហបុរី មិនបានបង្ហាញពីភាពរឹងមាំឡើយក្នុងតង់ទី១ ដោយបាត់បង់ការគ្រប់គ្រងបាល់ជាច្រើនលើក ពិសេសនៅតំបន់បម្រើ៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង