លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់ថា ចំណាត់ថ្នាក់នៅលើតារាងនៃក្របខ័ណ្ឌលីករបស់ក្រុម Manchester United មិនមែនជាកង្វល់មួយឡើយ បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹង Aston Villa ដែលនាំឲ្យពួកគេឈរក្នុងចំណាត់ថ្នាក់លេខ៩ បន្ទាប់ពីការប្រកួត១៤លើក កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី១របស់កីឡាករ Tyrone Mings បានជួយឲ្យក្រុមខ្លួនតាមស្មើភ្លាមៗ បន្ទាប់ពី Victor Lindelof បានជួយឲ្យក្រុម Man United មានគ្រាប់បាល់នាំមុខនៅនាទី ទី៦៤ បើទោះបីខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ត្រូវតែរង់ចាំការត្រួតពិនិត្យឡើងវិញដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ក៏ដោយ។

ប៉ុន្តែ ជំនួយការអាជ្ញាកណ្តាល មិនបានលើកទង់ជាតិរបស់ខ្លួនគ្រវីឡើយ ហើយ VAR បានបង្ហាញថា លោកពិតជាបានសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈដែល Aston Villa បានគេចផុតពីបរាជ័យនាកីឡដ្ឋាន Old Trafford ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០០៩។

លោក Solskjaer បានឲ្យដឹងថា៖ «ខ្ញុំមិនមែនមកអង្គុយទីនេះ និងនិយាយពីការដែលយើងនឹងឡើងឈរលេខ៥ ប្រសិនបើយើងបានរកគ្រាប់បាន១គ្រាប់ទៀតឡើយ ហេតុនេះ តារាងលីក ក្នុងណុចនេះ មិនមែនជាកង្វល់ដ៏ធំបំផុតឡើយ ពីព្រោះ វាពិតជាស្វិតស្វាញ និងប្រកៀកប្រកិតគ្នា»៕

ប្រភពព័ត៌មាន៖ BBC

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង