លោក Brendan Rodgers គ្រូបង្វឹករបស់ក្លិប Leicester City បានច្រានចោលពាក្យចរចាមអារ៉ាមថា លោកកំពុងតែទាក់ទងជាមួយនឹងតួនាទីជាអ្នកចាត់ការទូទៅរបស់ក្លិប Arsenal។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងវ័យ៤៦ឆ្នាំរូបនេះ បានដឹកនាំឲ្យក្លិប Leicester ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងក្របខ័ណ្ឌ Premier League ហើយគឺជាបេក្ខភាពម្នាក់ក្នុងចូលជំនួសកន្លែងរបស់លោក Unai Emery ដែលត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុន។

លោក Unai Emery ធ្លាប់បាននិយាយកាលពីមុនថា មានលក្ខខណ្ឌនៃការចាកចេញមួយ ក្នុងកិច្ចសន្យារបស់លោក ប៉ុន្តែ បានបញ្ជាក់ថា៖ «ខ្ញុំពិតជារីករាយណាស់ ហេតុនេះ ខ្ញុំមិនចាំបាច់ទៅរកកន្លែងផ្សេងឡើយ។ ខ្ញុំគិតថា តក្កវិជ្ជានឹងប្រាប់អ្នក ហើយខ្ញុំដឹងថា ពេលខ្លះ ក្នុងពិភពលោករបស់អ្នក អ្នកមិនតែងតែសម្រេចចិត្តត្រឹមត្រូវរហូតឡើយ។

មានពាក្យចរចាមអារ៉ាមជាច្រើន ប៉ុន្តែ តើហេតុអ្វីទៅដែលខ្ញុំចង់ចាកចេញពីក្លិប Leicester City ក្នុងពេលនេះ?»។ លោក Rodgers បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានកិច្ចសន្យាមួយនៅទីនេះ រហូតដល់ឆ្នាំ២០២២ ហើយមកទល់ពេលនេះ ខ្ញុំដឹងថា អ្នកចាត់ការទូទៅជាច្រើនកំពុងតែបាត់បង់ការងាររបស់ពួកគេ ប៉ុន្តែ ក្លិបនេះ មិនបានបញ្ជាក់ថា ពួកគេនឹងបណ្តេញខ្ញុំចេញឡើយ»។

លោក Rodgers អ្នកចាត់ការទូទៅរបស់ Liverpool និង Celtic ត្រូបានតែងតាំងនៅក្លិប Leicester កាលពីខែកុម្ភៈ ហើយក្រោយពីបានដឹកនាំឲ្យពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ កាលពីរដូវកាលមុន លោកបានដឹកនាំឲ្យក្រុមរបស់លោកឈ្នះ១០លើក ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ១៤លើក នៅរដូវកាលនេះ៕

ប្រភពព័ត៌មាន៖ BBC

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង