លោក Brendan Rodgers បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម Leicester ប្រជែង​​យកកៅអី​ទៅ​លេងក្នុងក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​​ធ្លាក់​ចុះ​ទម្រង់​លេង​នៅ​ជិត​បញ្ចប់​​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League ក៏ដោយ​។

ក្រុម​ដែលមាន​រហស្ស​នាម​ថា ចចក​កំណាចមួយនេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Arsenal នៅ​រាត្រី​នេះ ខណៈ​ដែល​ពួកគេនឹង​ត្រូវ​ប្រជែង​យក​កៅអី​​ទៅកាន់​ក្រប​ខ័ណ្ឌកំពូល​របស់​អឺ​រ៉ុប ជាលើក​ទី​១ បើគិត​ចាប់​តា17C6ងពី​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧​។

Leicester កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ៣-០ លើក្រុម Crystal Palace ដើម្បី​បញ្ចប់​កា​រមិនស្គាល់​ឈ្នះ​សោះ​ត្រឹម​៤​ប្រកួត​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​ការផ្អាក​ការ​ប្រកួត​ដោយសា​រតែ​វីរុស​កូរ៉ូ​ណា​។

លោក Rodgers ជឿជាក់ថា​ក្រុម​របស់​លោក​អាច​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ម្តងទៀត បើ​ទោះ​បី​​ស្ថិត​ក្នុង​​ការ​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​ជាមួយនឹងក្រុម​ឈរលេខ​៥ Manchester United ដែល​កំពុង​តែ​ដេញ​តាម​ពីក្រោយ​ពួកគេ​ត្រឹម​តែ​៣ពិន្ទុ​ក៏ដោយ​។

លោក Rodgers បាន​ឲ្យ​ដឹង​ថា៖ «វា​ច្បាស់​ណាស់​ថា យើងបាន​បង្ហាញ​​ពី​ទេព​កោសល្យ​របស់​យើង​ក្នុងការ​ប្រកួត​៣៣លើក​រួចមកហើយ​។

ពិតណាស់ យើង​​អាច​​នឹងអវត្តមាន​កីឡាករ​មួយ​ចំនួន ប៉ុន្តែ ក្នុង​នាម​ជាក្រុម​មួយ យើង​ពិត​ជា​ផ្តោត​ទៅលើ​ការ​សម្រេច​ឲ្យបាន​គោល​ដៅនោះ ហើយ​យើង​នឹង​ប្រយុទ្ធរហូត​ដល់​សំឡេង​កញ្ចែ​ចុងក្រោយ​»​។ លោក​បានបន្ថែម​ទៀត​ថា៖ «អ្វី​ដែល​កីឡាករ​បាន​ធ្វើ គឺ​ពិត​ជា​អស្ចារ្យ​។ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​នោះ»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia