ប្រភពពី The Telegraph បានចុះផ្សាយថាកីឡាករអន្តរជាតិសុយអ៊ែត Zlatan Ibrahimovic បានព្រមព្រៀងផ្ទេរទៅលេងនៅក្លឹបយក្សអ៊ីតាលីគឺ AC.Milan ហើយនៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅឆ្នំាក្រោយនេះ។

ក្របខណ្ឌលីកកំពូលអ៊ីតាលី បានក្លាយជាទិសដៅរបស់អតីតខ្សែប្រយុទ្ធ LA Galaxy នៅលីកកំពូលសហរដ្ឋអាមេរិក MLS បន្ទាប់ពីរូបគេក៏មានពត៌មានពីការវិលត្រលប់ទៅកាន់ក្របខណ្ឌលីកកំពូលអង់គ្លេសជាមួយ Manchester United និង Tottenham Hotspur ផងដែរនោះ ។

ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលគ្មានក្លឹបលេង និងគ្មានតម្លៃខ្លួន(Free Transfer) ក្រោយចាកចេញពី LA Galaxy នៅចុងបញ្ចប់នៃរដូវកាលដោយ ៥២ប្រកួតរកបាន ៥៣គ្រាប់ក្នុងរយៈពេល ២រដូវកាល។

Ibrahimovic ធ្លាប់លេងនៅ AC Milan ចន្លោះឆ្នាំ ២០១០ និង ២០១២ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹបចាស់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នឹងសង្ឃឹមថាអាចផ្លាស់ប្តូរស្ថានភាពរបស់ក្លឹបដែល ចាប់ផ្តើមរដូវកាលដ៏លំបាកមួយនៅ Serie A ហើយបច្ចុប្បន្នពួកគេស្ថិតនៅលេខ១១ ក្នុងតារាងបន្ទាប់ពីឈ្នះតែ ៥ប្រកួតក្នុងចំណោម ១៤ប្រកួតកន្លងមក។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង