ខ្សែការពារ Liverpool កីឡាករ Virgil van Dijk បានផ្ញើរសារទៅ Cristiano Ronaldo នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon D’or កាលពីល្ងាចថ្ងៃច័ន្ទនេះខណៈម្ចាស់ពានបាល់មាស ៥ដង មិនបានចូលរួមអបអរសាទរពិធីប្រកាសលទ្ធផល នៅមហោស្រព Chatelet ក្នុងទីក្រុងប៉ារីសទេបន្ទាប់ពីលេចចេញពត៌មានថា ខ្លួនមិនបានឈ្នះពានរង្វាន់នោះទេ។

យ៉ាងណាមិញពាក្យចចាមអារាមទាំងអស់នោះបានក្លាយជាការពិត ខណៈដែលកីឡាករចាស់វស្សាគឺខ្សែរប្រយុទ្ធឆ្នើម Lionel Messi បានឈ្នះពានរង្វាន់ Ballon D’or នេះជា កំណត់ត្រាលើកទី៦ ក្នុងអាជីពនៅក្នុងអាជីពរបស់គាត់។

នៅក្នុងបទសម្ភាសន៍ជាមួយ RTL7 មុនប្រារព្ធពិធីនោះកីឡាករអន្តរជាតិហូឡង់ Van Dijk បានឆ្លើយសំនួរទាក់ទងនិង Ronaldo ថាៈ គាត់នឹងមិននៅទីនេះទេ ដូច្នេះខ្ញុំមានគូប្រជែងតិចជាងមុនរួចទៅហើយ។

អតីតកីឡាករ Southampton រូបនេះ បានសារភាពថា: ខ្ញុំពិតជាមានមោទនភាពដែលជាប់ជាបេក្ខភាពមានចំណាត់ថ្នាក់ខ្ពស់បំផុតលេខ២ទោះបីបរាជ័យចាញ់ Messi ក៏ដោយ។

Van Dijk ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Liverpool ចំនួន ៧ នាក់ដែលជាប់ក្នុងបញ្ជីសម្រិតសម្រាំងចុងក្រោយមានដូចជា Alisson Becker, Trent Alexander-Arnold, Georginio Wijnaldum, Mohamed Salah, Sadio Mane និង Roberto Firmino៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង