អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampard បានកំពុងរង់ចាំដំណឹង និងរំពឹងថា ពត៌មានពីការហាមឃាត់លើការផ្ទេរកីឡាកររបស់ក្លឹបនិងត្រូវបានដឹងនាពេលឆាប់ៗនេះ។ ក្លឹបដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ចក្រភពអង់គ្លេស បានរងបម្រាមហាមឃាត់ពីរដងមកហើយ ពីសំណាក់ FIFA ពោលគឺចាប់តាំងពីខែកុម្ភៈ ពីបទរំលោភលើច្បាប់ជុំវិញការចុះហត្ថលេខាកីឡាករវ័យក្មេង។

ពួកគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន (៦០០,០០០ ម៉ឺនដុល្លារ) ផងដែរ។ ក្លិបបានដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍នៅក្នុងខែមិថុនាក្នុងគោលបំណងដើម្បីមានឪកាសចូលប្រឡូកក្នុងទីផ្សារដោះដូរកីឡាករនាខែមករាដូចក្លឹបដទៃទៀត។

គ្រូបង្វឹកលោក Lampard បានបញ្ជាក់បន្ថែមនៅក្នុងសន្និសិទសារពត៌មានលើករណីកាលពីថ្ងៃអង្គារនេះថាៈ ឆាប់ៗនេះខ្ញុំជឿ។ ខ្ញុំមិនបានទទួលពត៌មានអ្វីផ្សេងទៀតទេ ដូច្នេះខ្ញុំនឹងរង់ចាំការវិនិច្ឆ័យ និងផ្អែកលើផែនការរបស់ក្លឹប Chelsea សម្រាប់ខែមករា។

Lampard បានដឹកនាំក្រុមតោខៀវ Chelsea ភាគច្រើនជាយុវជនវ័យក្មេងដោយកំពុងឈរនៅលំដាប់ទី៤ ក្នុងតារាង Premier League រដូវកាលនេះស្របពេលក្លឹត្រូវជួប Aston Villa នៅវេលាទាបភ្លឺថ្ងៃស្អែក ព្រហស្បត្ត៏ទី៥ តុលាវេលាម៉ោង ២:៣០នាទីទាបភ្លឺ(ម៉ោងនៅប្រទេសកម្ពុជា)។

ប្រភព៖ euronews

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង