អ្នកចាត់ការក្លឹបមាន់ខ្នាយមាសលោក Jose Mourinho និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Manchester United សម្រាប់ក្របខណ្ឌ Premier League សប្តាហ៏ទី១៥ នៅវេលាព្រឹកស្អែកនេះ។ វាជាពេលវេលាបង្ហាញខ្លួននៅ Old Trafford ជាលើកដំបូងសម្រាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីត្រូវបានក្រុមបិសាចក្រហមបញ្ចប់តួនាទីនៅខែធ្នូ ២០១៨ កន្លងទៅ។

ឆ្លើយតបនិងអារម្មណ៏រំលឹកដល់ការបាត់បង់តួនាទីហើយត្រូវដឹកនាំក្លឹបថ្មីមកជួបក្លឹបចាស់ លោក Mourinho វ័យ ៥៦ឆ្នាំក្រោយគ្មានក្លឹបដឹកនាំ ១១ខែបាន ដកស្រង់ពាក្យសម្តីរបស់អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកលោក Nelson Mandela ថាៈ អ្នកមិនដែលចាញ់អ្នកឈ្នះ ឬអ្នករៀន។ កំលុងពេលនៅ Man. United ខ្ញុំឈ្នះហើយខ្ញុំបានរៀន។ តែខ្ញុំមិនមានការសោកស្តាយទេពេលចាញ់ការប្រកួត។

លោក Mourinho ដែលបានដឹកនាំក្រុម Spurs ទទួលបានជ័យជម្នះ ៣ លើកជាប់ៗគ្នានោះបន្ថែមថា: ពេលវេលានៅ Man.United គឺស្ថិតក្នុងសៀវភៅ កំនត់ត្រាជីវិតរបស់ខ្ញុំជាមួយភាពរីករាយ នឹងពេលវេលានៅ Old Trafford និងទំនាក់ទំនងដ៏អស្ចារ្យជាមួយអ្នកគាំទ្រ។

ប្រភព៖ Futaa

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង