Real Madrid កំពុងត្រៀមប្រឡូកចូលទីផ្សារទិញដូរកីឡាករនៅខែមករានេះ ដើម្បីនាំយកខ្សែបម្រើកណ្តាលម្នាក់មកពង្រឹងក្រុមបន្ថែមទៀត។ កង្វះខាតនៅតំបន់បម្រើបានបង្ខំចិត្តអោយគ្រូបង្វឹក Zinedine Zidane ដាក់ Casemiro និង Toni Kroos អោយចូលលេងក្នុងតួនាទីនេះច្រើនបំផុតស្ទើរតែគ្មាន ពេលសម្រាករៀងរាល់ការប្រកួត។

អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zidane និងប្រធានក្លឹបលោក Florentino Perez បានសម្តែងចេតនាចង់បានខ្សែបម្រើ Paul Pogab ក្នុងរយៈពេលចុងក្រោយនេះ តែបញ្ហាហិរញ្ញវត្តុអាចជាមូលហេតុដែលពួកគេត្រូវពិចារណា ខណៈលោក Perez បានកំនត់គោលដៅកីឡាករ ៣នាក់ផ្សេងទៀតមានដូចជាៈ

១.Christian Eriksen

ខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាក Christian Eriksen គឺជាទីចំណាប់អារម្មណ៏របស់លោក Perez អស់រយៈពេលជាយូរមកហើយ។ Spurs អាចនិងសម្រេចចិត្តលក់រូបគេក្នុងតម្លៃ ៤៧លានយូរ៉ូប្រសិនមិនចង់បាត់បង់អតីតកីឡាករ Ajax ដោយគ្មានតម្លៃខណៈកិច្ចសន្យារបស់ Erikseen ជាមួយក្លឹបនិងបញ្ចប់នៅរដូវក្តៅ ២០២០ ខាងមុខនេះ។

២.Fabian Ruiz

កីឡាករអន្តរជាតិអេស្បាញមានការរីកចំរឿនសមត្ថភាពនិងធំធាត់ជាមួយក្លឹប Napoli យ៉ាងណាមិញការមកដល់របស់ Ruiz អាចផ្តល់អោយខ្សែបម្រើ Kross និង Modric មានពេលសម្រាកបានច្រើនស្របពេល Modric មានវ័យ ៣៤ឆ្នាំទៅហើយនោះ។ តែបញ្ហាទាស់ត្រង់តម្លៃខ្លួន Ruiz មានតម្លៃថ្លៃរហូតដល់ ៨០លានយូរ៉ូ ស្របពេល Real Madrid ហាក់ស្ទាក់ស្ទើរមិនចង់ចំណាយ។

៣.Donny van de Beek

ខ្សែបម្រើរបស់ក្រុម Ajax គឺជាកីឡាករម្នាក់ដែលជាគោលដៅពិតប្រាកដមួយរបស់ក្រុមអធិរាជ Real Madrid ក្រោយរដូវកាលដ៏អស្ចារ្យ ២០១៨-២០១៩ កន្លងមក។ យ៉ាងណាមិញកីឡាករអន្តរជាតិហូឡង់រូបនេះមានតម្លៃខ្លួនប្រមាណជា ៦០លានផោនឯណោះ៕