បរទេស៖ ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Man. Utd នៅតែមានសុទិដ្ឋិនិយមជាមួយក្លឹបសម្រាប់​ការប្រកួតនៅក្របខណ្ឌ Champions League។ បើទោះបីជាទទួលលទ្ធផលត្រឹមស្មើគ្នា១ទល់និង១ ទល់នឹង Young Boys កាលពីថ្ងៃពុធ ប៉ុន្តែខ្សែបម្រើសញ្ជាតិហូឡង់ជឿជាក់ថាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៣សម័យ និង​អាច​​ផ្តួលក្រុមជាគូបដិបក្សវគ្គ១៦ក្រុមដើម្បីឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្តទៀត។

Manchester United's Donny van de Beek sends Champions League warning to  Liverpool FC and Man City - Manchester Evening News

ការប្រកួតនៅទឹកដីOld Traffordកាលពីយប់ថ្ងៃពុធ លោក Ralf Rangnick បានដាក់អោយកីឡាករវ័យ ក្មេងចូលលេងជាច្រើននាក់​ពេលស្មើជាមួយក្រុមមកពីស្វីសនិងមានការផ្លាស់ប្តូរសមាសភាពកីឡាករជាច្រើនផង​ដែរ​។ ទោះបីទទួលលទ្ធផល ស្មើគ្នា ប៉ុន្តែ Man. Utd ​​កំពូល​បានឈានទៅ​កាន់វ​គ្គ​១៦​ក្រុម​ជាលើ​ក​ដំបូង​ចាប់​តាំង​ពីឆ្នាំ ២០១៩មក។

Donnie Van De Beek Were Fantastic Vs Young Boys - Meczyki

Van de Beek ខ្លួនឯងដែលទើបតែមានឪកាសបង្ហាញខ្លួនចូលលេងដ៏កម្រកាលពីថ្ងៃពុធបានសារភាព​ថា៖​ «ខ្ញុំ​គិត​ថាក្រុមទាំងអស់នៅវគ្គនេះនៃ Champions League គឺខ្លាំង។ ប៉ុន្តែយើង​ជាក្រុមកំពូល ព្រោះខ្ញុំគិត​ថា ជាមួយ នឹងកីឡាករដែលយើងមានយើងអាចយក​ឈ្នះ​ពួកគេ​បាន។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ជា​រៀង​រាល់​ថ្ងៃបន្ថែម ទៀត។ទោះបីជាយ៉ាងនេះក្តីអតីតយុវជនថ្នាលក្លឹប Ajax  រូបនេះក៏បានសារភាពដោយទទួល​ខុសត្រូវចំពោះ​កំហុស​ដែលនាំអោយក្រុមភ្ញៀវ Young Boys តាមស្មើនៅ​តង់​ទីមួយ៕

 

ប្រភពព័ត៍មាន៖ Sportsmole