បរទេស៖ Everton ​កំពុង​ប្រជែង​ជាមួយ Crystal Palace ដើម្បី​ចុះហត្ថលេខានាំយក​ខ្សែ​បម្រើ Donny van de Beek ពីក្រុមMan. Utd មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករនិងត្រូវ​បិទបញ្ចប់ជាលើកទីពីរនៅ​ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារស្អែកនេះយោងគេហទំព័រ Sky Sports News បានចុះផ្សាយ។ក្រុមម្ចាស់ជើង​ឯកអង់គ្លេស២០សម័យបានបើកចំហរ​ ការអនុញ្ញាតឱ្យកីឡាករអន្តរជាតិ​ហូឡង់​ចាកចេញ​ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែនេះ ប៉ុន្តែនឹងមិនរួមបញ្ចូល​ជម្រើស​ទិញផ្តាច់ជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃ​រដូវ​កាល​នេះទេ។

Donny van de Beek: Manchester United chiefs to blame for failure

ប្រភពបន្តថាៈ Everton ដែលមានកំពុងតែបន្តការចរចារជាមួយ Man United ជុំវិញការចុះហត្ថលេខានាំយកកកីឡាករ​អន្តរជាតិ​ហូឡង់វ័យ២៤ ឆ្នាំមកកាន់ទឹកដីGoodision Parkក្រោយ​ចូលលេងបាន១៤លើក។ ប៉ុន្តែបើគិតជានាទីគឺបានត្រឺម​តែ​ ៦៨ នាទីនៃការប្រកួតក្របខណ្ឌ  Premier League សម្រាប់រដូវកាលនេះប៉ុណ្ណោះ។

Fabrizio Romano provides update for Man United fans about midfielder

នៅមានក្លឹបប្រចៀវខ្មៅនៅលីកកំពូលអេស្បាញគឺ Valencia បានចាប់អារម្មណ៏Van De Beek ប៉ុន្តែក្លឹបមិនមានចេតនា ផ្តល់ប្រាក់ខែពេញលេញរបស់ Van de Beek សម្រាប់ការប្រកួតដែលនៅ​សល់​នៃ​រដូវ​កាលនេះទេ។ Van De Beek ចង់បាន​ពេលវេលាចូលលេងទៀងទាត់ និង សម្លឹងរកឪកាសចាកចេញពីទឹកដីOl d Trafford ដើម្បីមានឪកាសជាប់ជម្រើសជាតិ ហូឡង់សម្រាប់ការប្រកួត World Cup ២០២២ដែលនិងចាប់ផ្តើមនៅខែវិច្ឆិកា៕

 

ប្រភពព័ត៍មាន៖ Sportsmole