បរទេស៖ Crystal Palace ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Donny van de Beek ពីក្រុម Man. Utd។ គួរ​បញ្ជាក់​ថាអនាគតរបស់កីឡាករអន្តរជាតិហូឡង់បានស្ថិតក្នុងភាពមិនច្បាស់លាស់តាំងពីដើមរដូវកាលក្រោយពីមិនជាប់ជម្រើស១១នាក់​ចូលលេងទៀងទាត់នៅលីកកំពូលអង់គ្លេសនិងក្របខណ្ឌដទៃទៀតពោលគឺចាប់តាំងពីកីឡាករវ័យ ២៤ ឆ្នាំរូបនេះ​ឈាន​ចូលចូលមកកាន់ទឹកដី Old Trafford មកម្លេះ ។

Donny van de Beek: Crystal Palace want Manchester United midfielder on loan  before transfer window closes | Transfer Centre News | Sky Sports

មកទល់ពេលនេះ Van de Beek បានបង្ហាញទម្រង់លេងបានតែ ៨ ដងប៉ុណ្ណោះក្នុង Premier League ដោយ​ស៊ុត​បញ្ចូលទីបាន ១លើកគត់និងលេង ៤ ដងប៉ុណ្ណោះនៅលីកកំពូលអឺរ៉ុប Champions League ។Sky Sports News​បានចុះផ្សាយថាៈក្រុមរហ័ស្សនាមស្ទាំងខៀវវចង់ខ្ចីជើង De Beek សម្រាប់ប្រើប្រាស់ក្នុងពេលវេលា ប្រកួតដែលនៅ​សល់​នៅរដូវកាលនេះ ខណៈMan.Utd មានឆន្ទៈនិងអនុញ្ញាតិអោយរូបគេចាកចេញដើម្បីសម្រាលបញ្ហា​ហិរញ្ញវ​ត្ថុ។

Van de Beek: Crystal Palace step up interest, Man United fans react

Van de Beek ដែលបានចូលរួមជាមួយ Man. Utd ក្នុងឆ្នាំ២០២០ ពីក្រុម Ajax ក្នុងតម្លៃខ្លួន ៣៩ លានផោនក្នុង​រជ្ជកាល​លោក Ole Gunnar Solskjaer ជាអ្នកនាំរូបគេមក ។ ក្រុមលោក Patrick Vieira និងត្រូវមានកម្មវិធិប្រកួតនៅ​ថ្ងៃសៅរ៍ ទី ៥ ខែកុម្ភៈ នៅពេលដែលពួកគេជួបជាមួយ Hartlepool ក្នុងជុំទី ៤ នៃពានរង្វាន់ FA Cup៕

 

ប្រភពព័ត៍មាន៖ Sportsmole