Thomas Tuchel គ្រូបង្វឹក Paris Paris-Germain បានផ្តល់បទសម្ភាសន៏ទាក់ទងនិងការមិនដាក់អោយខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani ចូលលេងជម្រើស ១១នាក់ដំបូងក្នុងការប្រកួតពេល ​PSG ផ្តួល Nantes ២:0 កាលពីថ្ងៃពុធម្សិលមិញ ហើយបានត្រឹមតែលេងជាកីឡាករ បម្រុងនៅនាទីទី៨៧មុនបញ្ចប់ការប្រកួតតង់ទី២។

លោក Tuchel បានបញ្ជាក់លើករណីនេះថាៈ ខ្ញុំបាននិយាយជាមួយ Cavani រួចហើយ វាមិនមែនជាកំហុតគាត់ទេ ការពិតយើងមានខ្សែប្រយុទ្ធឆ្នើមច្រើនដូចជា Mbappe, Icardi និង Neymar។ ប្រសិនយើងលេងក្នុងទម្រង់ ៤-៣-៣ យើងនិងដាក់គាត់លេងតែការពិតមិនមែនដូច្នេះទេ។

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយវ័យ៣២ឆ្នាំ មានកិច្ចសន្យាផុតកំនត់នៅចុងបញ្ចប់នៃរដូវកាលនេះ មានក្លឹបជាច្រើនបង្ហាញចំណាប់អារម្មណ៏ចង់បានរូបគេមានដូចជាៈ LA Galaxy ,Juventus និង At.Madrid ជាអ្នកជំនួសនៅនាទីទី ៨៧ នៅទីក្រុងប៉ារីស។

Cavani ទើបតែចាប់ផ្តើមការប្រកួតលីហ្គចំនួន ៤ លើកនៅរដូវកាលនេះនិង ៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងឆ្នាំ ២០១៩-២០ ដោយសាររបួសកាលពីដើមរដូវកាល និង រកបាន២គ្រាប់ប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ។