បរទេស៖ លោក Thomas Tuchel ជឿជាក់​ថា ក្រុម Chelsea នឹង​ត្រូវ​តែ​ត្រឹម​តែ​ «ការ​វះ​កាត់​កែសម្ផស្ស» ប៉ុណ្ណោះ ដើម្បី​​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​បន្ទាប់ ក្រោយ​ពី​លោក Ralf Rangnick បាននិយាយ​ថា ក្រុម Manchester United ដែល​គូ​ប្រកួតនៅ​រាត្រីនេះ នឹង​ត្រូវ​តែ «​ទទួល​ការ​វះ​កាត់​បើក​បេះ​ដូង»​។

ក្រុម​របស​លោក Tuchel នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Old Trafford ដោយ​សម្លឹង​រក​​ការ​ពង្រឹង​ទី​តាំង​របស់​ពួកគេ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅ​លើ​តា​រាង​ក្រប​ខ័ណ្ឌ Premier League ស្រប​ពេល​ដែលក្រុម​ឈរ​លេខ​៦ Man United ទំនង​​ដូច​ជា​​ត្រូវ​ខក​ខាន​ក្នុង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ហើយ​។ លោក Rangnick គ្រូបង្វឹក​បណ្តោះ​អាសន្ន​របស់​ Man United មាន​ការ​បារម្ភ​ថា លោក Erik ten Hag គ្រូបង្វឹក​របស់​ក្រុម Ajax ដែល​នឹង​ចូល​កាន់​តំណែង​នៅ​កីឡដ្ឋាន Old Trafford ចាប់​ពី​ចុង​រដូវ​កាល​នេះ​ត​ទៅ នឹង​ត្រូវ​តែ​​ការរុះ​រើ​ក្រុម​របស់​លោក​ទាំង​ស្រុង ដើម្បី​​ធ្វើ​ឲ្យក្លិប​នេះ​​កាន់​តែ​​ខ្លាំង​ ក្នុង​ពេល​ក្នុងកម្រិត​ខ្ពស់​បំផុត​​។

ផ្ទុយ​ទៅ​វិញ​ លោក Tuchel ជឿជាក់​ថា តម្រូវ​ការ​របស់ក្រុម Chelsea គឺ​គ្រាន់​​តែ​ត្រូវ​​ខាត់​ស្បែកកែ​សម្រស់​ប៉ុណ្ណោះ បើ​ទោះ​បី​ជួប​រដូវ​កាល​មិន​ទៀង​ទាត់ ដោយ​សារ​តែ​ម្ចាស់​កម្ម​សិទ្ធិ​​សញ្ជាតិ​រុស្ស៊ី​លោក Roman Abramovich បាន​ដាក់​លក់​ក្លិប​នេះ ក្រោយពី​ការ​ដាក់​ទណ្ឌ​កម្ម​របស់​រដ្ឋា​ភិបាល​អង់គ្លេស ទៅលើ​រូប​លោក បន្ទាប់​ពី​ការ​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន​។​ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា Chelsea ត្រូវ​ការ​ធ្វើ​អ្វី​ខ្លះនៅ​រដូវក្តៅ​នេះ ក្រោយ​ពីការ​លើកឡើង​ពី​ការ​វះ​កាត់​បេះ​ដូង​របស់​លោក Rangnick​។ លោក Tuchel បាន​ឆ្លើយ​ថា៖ «យើង​ត្រូវ​​ការ​ការ​វះ​កាត់​កែ​សម្ផស្ស​​។ ខ្ញុំ​មាន​ការ​បារម្ភ​តិច​ជាង ប្រសិន​បើ​យើង​នៅ​តែមាន​ម្ចាស់​ក្លិប​ដូចគ្នា ប្រសិន​បើ​យើងផ្អែក​លើ​រច​នា​សម្ព័ន្ធ​របស់​យើង​»​៕

 

ប្រភពព័ត៌​មាន៖ Channel News Asia