បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានច្រានចោលការលើកឡើងសម្រាប់ឪកាសដែ​ល​រូបលោកបើកចំហក្នុងកា​រផ្លាស់ទៅដឹកនាំក្លឹប  Manchester United ជាអចិន្រ្តៃយ៏នៅរដូវកាលថ្មីខាងមុខនេះ។ ជាមួយនឹងបច្ចុប្បន្នភាពដែលក្រុមតោខៀវ Chelsea ប្រឈមនឹងភាពមិនច្បាស់លាស់ដោយសារតែម្ចាស់ក្លឹបកំពុងប្រឈមនិងស្ថានភាពហិរញ្ញវត្ថុ ដោយសារតែចក្រភពអង់គ្លេសបាន​ដាក់ទណ្ឌកម្ម​និង​រឺ​បអូសទ្រព្យសម្បត្តិមួយចំនួន ព្រមជាមួយពត៌មានលើកឡើងថាលោក  Tuchel ត្រៀមចាកចេញ ពីទឹកដី Stamford Bridge នៅចុង​បញ្ចប់នៃរដូវកាលនេះ។

Thomas Tuchel: Chelsea boss signs two-year extension to his deal at  Stamford Bridge after winning Champions League | Football News | Sky Sports

ទោះជាយ៉ាងណាកាលពីថ្ងៃសុក្រ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Tuchel បានលើកឡើងសារជាថ្មីថាគាត់ស្រលាញ់ Chelsea និង​ក៏បានបដិសេធនូវឱកាសនៃការផ្លាស់ប្តូរទៅដឹកនាំនៅកីឡាដ្ឋាន Old Traffordផងដែរ ។ អតីតគ្រូបង្វឹកDortmund បន្តថាៈខ្ញុំមិនមាន​ប្រតិកម្មអ្វីទាំងអស់ តើអ្នកមានអារម្មណ៍ថាខ្ញុំមិនសូវមានចិត្តភក្តីចំពោះក្លឹប ឬមិនសូវចូលបានចូលរួមក្នុងស្ថានភាពដ៏លំបាកនេះ​គិតថាមិ​ន​មែន​ទេ។ ខ្ញុំនិយាយច្រើនដងប្រាប់ពីមូលហេតុដែលខ្ញុំចូលចិត្តបន្តការងារនៅទីនេះព្រោះ ស្រឡាញ់ការងារ Chelsea ហើយក្លឹបនេះមាន​អ្វីគ្រប់​យ៉ាង​ដែលវាត្រូវការដើម្បីធ្វើឱ្យខ្ញុំសប្បាយចិត្ត ។

We 'appointed' Thomas Tuchel as Man United manager next season and results  improved - Manchester Evening News

មានបេក្ខភាពមហាសេដ្ឋីជាច្រើនដែលមានបំណងនឹងព្យាយាមចង់ទិញក្លឹប Chelsea ក្នុងរយៈពេលប៉ុន្មានថ្ងៃ និង សប្តាហ៍ខាងមុខនេះ ខណៈលោកTuchelនៅតែមិនទាន់ដឹងច្បាស់ពិតប្រាកដថានៅបន្តដឹកនាំក្លឹបបានរឺយ៉ាងណានៅឡើយនោះ។