បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ប្រាប់ថាកីឡាករ Antonio Rudiger បានជូនដំណឹងដល់រូបលោក ពីការសម្រេចចិត្ត ចាកចេញពីកីឡដ្ឋាន Stamford Bridge ដោយគ្មានតម្លៃខ្លួន(Free Transfer)។គួរបញ្ជាក់ថាអនាគតរបស់ខ្សែការពារ​កណ្តាលអន្តរជាតិអាឡឺម៉ង់វ័យ២៩ឆ្នាំរូបនេះមានការផ្សារភ្ជាប់ទៅនិងការចាកចេញពីទឹកដីStamford  Bridge បំផុតនៅរដូវកាលនេះ។

Antonio Rudiger rejects Chelsea extension amid Real Madrid links - Football  Espana

បើទោះបីជាChelsea តែងតែព្យាយាមចរចារលួងលោមរូបគេដើម្បីបន្តលក្ខខណ្ឌថ្មីដើម្បីរារាំងRudiger​កុំអោយចាកចេញពី​កីឡដ្ឋាន​នៅ​ភាគ​​ខាង​លិចទីក្រុងឡុងដ៍យ៉ាងណាក៏ដោយ។ ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Tuchel បានលើកឡើងថាៈ: ស្ថានភាពគឺគាត់ចង់ចាកចេញពីក្លឹប។ គាត់បានប្រាប់ខ្ញុំអំពីរឿង​នេះនៅក្នុងកិច្ចពិភាក្សាឯកជន។ ពួកយើងបានផ្តល់អ្វីៗទាំងអស់ ទាំងខ្ញុំ និងក្លឹប ប៉ុន្តែយើងមិនអាចបន្តដំណើរជាមួយគ្នាទៀតបាន វាជាការ​សម្រេច​​ចិត្ត​របស់​គាត់។គាត់គឺជាតួអង្គសំខាន់ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែវាជាការខកចិត្ត។ យើងនឹងនឹកគាត់​ខ្លាំង​ណាស់។ គាត់គឺជាខ្សែការពារកំពូលក្នុងរយៈពេល ១ ឆ្នាំកន្លះចុងក្រោយសម្រាប់ខ្ញុំ។ បន្ទាប់មកយើងត្រូវស្វែងរកដំណោះស្រាយ​មួយ​ផ្សេង​ទៀត​។

Antonio Rüdiger to leave Chelsea with Real Madrid favourites to sign him |  Chelsea | The Guardian

Rudiger ដែលមិនមានវត្តមានក្នុងអំឡុងពេលជ័យជម្នះ ១ទល់និង០ កាលពីថ្ងៃអាទិត្យលើក្រុម West Ham  ដោយសាររបួស​នោះ​បានបង្ហាញខ្លួនចំនួន ៤៧ប្រកួតគ្រប់ក្របខណ្ឌទាំងអស់អោយ Chelsea នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole